Latest Post

ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

  • ព្រហ្មា ច លោកាធិបតីសហម្បតី កតញ្ជលី អន្ធិវរំ អយាចថ ។
  • សន្តីធ សត្តាប្បរជក្ខជាតិកា ទេសេតុ ធម្មំ អនុកម្បិមំ បជំ ។
  • សទ្ធម្មភេរី វិនយញ្ច កាយំ សុត្តញ្ច ពន្ធំ អភិធម្មធម្មំ ។
  • អាកោដយន្តោ ចតុសច្ចទណ្ឌំ បព្វោធនេយ្យ បរិសាយ មជ្ឈេ ។
  • ឯវំ សហម្បតី ព្រហ្មា ភគវន្តំ អយាចថ តុណ្ហីភាវេន តំ ពុទ្ធោ ការុញ្ញេនាធិវាសយ តម្ហា វុដ្ឋាយ បាទេន មិគទាយំ តតោ គតោ បញ្ចវគ្យាទយោនេយ្យ អមំបាយេសិ ធម្មតោ តតោ បភូតិ សម្ពុទ្ធោ អនូនា ធម្មទេសនំ មាឃវស្សានិ ទេសេសិ សត្តានំ អត្ថសិទ្ធកំ។
    តេន សាធុ អយ្យោ ភន្តេ ទេសេតុ ធម្មទេសនំ សព្វាយិធ បរិសាយ អនុកម្បម្បី កាតវេ៕
    ០១.
    គ្រានោះសហម្បតី
    ព្រហ្មជាឥសូរលោកា
    ចូលគាល់ព្រះសាស្តា
    លើកហត្ថាសិរោរាប ។
    ០២.
    ហើយពោលពាក្យទូលថា
    សូមករុណាស្តេចទ្រង់ជ្រាប
    ត្បិតសត្វអន់ទន់ទាប
    ទុព្វលភាពបាបក្រៃក្រាស់
    ០៣.
    ទន្ទឹងព្រះធម៌ថ្លៃ
    ជានិស្ស័យបច្ច័យច្បាស់
    ឥឡូវទ្រង់បានត្រាស់
    ត្រេកអរណាស់ពុំកន្តើយ ។
    ០៤.
    សត្វខ្លះក្រាស់ដោយកាម
    មិនយល់តាមត្រៃលក្ខណ៍ឡើយ
    ឥឡូវយល់ខ្លះហើយ
    ដោយអំណាចព្រះមានបុណ្យ ។
    ០៥.
    បើបានស្តាប់ទេសនា
    បញ្ញាក្លាខ្លាំងលើសមុន
    សូមព្រះដ៏មានបុណ្យ
    ទ្រង់និមន្តត្រាស់ទេសនា​ ។
    ០៦.
    ប្រោសសត្វបំបាត់សោក
    ទាំងរាគរោគរូបតណ្ហា
    ងងឹតប្រែជ្រះថ្លា
    កើតបញ្ញភិយ្យោយល់ ។
    ០៧.
    ត្រៃលោកគោកត្រៃលក្ខណ៍
    សង្សារចក្រវិលមិនដល់
    អវិជ្ជាកឫសគល់
    ជាបច្ច័យនៃសង្ខារ ។
    ០៨.
    នាំសត្វឲ្យសោកសៅ
    លិចលង់នៅក្នុងសង្សារ
    បញ្ចមារមោហន្ធការ
    រិតរុំហ៊ុំជុំជាប់នៅ ។
    ០៩.
    ហេតុនោះសូមព្រះអង្គ
    ប្រោសស្រោចស្រង់ដាក់សំពៅ
    ចម្លងសត្វឆ្ពោះទៅ
    កាន់ត្រើយត្រាណនិព្វាននាយ ។
    ១០.
    ដូចកល់ប្រទីបធំ
    សាយត្រសុំភ្លឺព្រោងព្រាយ
    បំភ្លឺសត្វទាំងឡាយ
    ឲ្យសប្បាយក្សាន្តភិរម្យ ។
    ១១.
    ព្រះសទ្ធម្មជាស្គជ័យ
    ព្រះវិន័យជារាងធំ
    ព្រះសូត្រជាខ្សែរុំ
    ព្រះអភិធម្មជាស្បែកដាស ។
    ១២.
    អរិយសច្ចជាអន្លូង
    សំរាប់ទូងឲ្យឮច្បាស់
    សត្វលោកងោកងុយណាស់
    ឮស្គរដាស់ក្រោកឡើងបាន ។
    ១៣.
    បរិស័ទ ៤ ជំពូក
    ដូចផ្កាឈូកក្នុងជលដ្ឋាន
    ខ្លះដុះចាំសូរ្យឆាន
    រះនឹងរីកដោយរស្មី ។
    ១៤.
    ព្រះធម៌ជាសូរ្យសែង
    រះឡើងចែងចាំងរង្សី
    បំភ្លឺលោកទាំងបី
    ឲ្យយល់ផ្លូវឋានសុខា ។
    ១៥.
    សហម្បតីព្រហ្ម
    ឱនបង្គំអារាធនា
    សម្តេចព្រះភគវា
    ដោយគាថាយ៉ាងនេះឯង ។
    ១៦.
    ព្រះពុទ្ធទ្រង់អនុកូល
    ព្រមទទួលនឹងសំដែង
    ដោយតុណ្ហីភាពថ្លែង
    តាមភាវៈគុណករុណា ។
    ១៧.
    ទើបក្រោកចាកទីនោះ
    ភក្ត្រាឆ្ពោះព្រៃមិគទា
    យាងចេញចរលីលា
    ពីទីនោះដោយព្រះបាទ ។
    ១៨.
    ញ៉ាំងសត្វចូលពុទ្ធចក្រ
    មានបញ្ចវគ្គីយ៍ជាអាទិ៍
    ឲ្យផឹកអម្រិតជាតិ
    រសនិព្វានតាមធម្មតា​ ។
    ១៩.
    ចាប់ដើមពីនោះឯង
    ទ្រង់សំដែងធម៌ទេសនា
    ធ្វើពុទ្ធក្រិត្យា
    អស់វស្សាសែសិប្រាំ ។
    ២០.
    ពុំថយពុំបន្ធូរ
    ប្រយោជន៍យូរអង្វែងឆ្នាំ
    សំរេចបុញ្ញកម្ម
    ដល់សព្វសត្វទាំងភពត្រៃ ។
    ២១.
    ហេតុនោះឥឡូវនេះ
    យើងខ្ញុំនេះសាទរក្រៃ
    បពិត្រព្រះគុណថ្លៃ
    សូមនិមន្តប្រោសទេសនា ។
    ២២.
    អនុគ្រោះពុទ្ធបរិស័ទ
    ដែលជាប់ខាត់ដោយមោហា
    ឲ្យកើតមានបញ្ញា
    ប្រាកដទីនេះហោង ៕


    ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


    ០១.
    អហំរីខ្ញុំម្ចាស់
    សូមឱកាសក្រាបប្រណិប័តន៍
    ដល់អស់ពួកបរិស័ទ
    ដែលលះកាត់ក្តីកង្វល់ ។
    ០២.
    ហើយមកប្រជុំគ្នា
    ព្រោះប្រាថ្នាយកកុសល
    ហេតុនេះសូមដំកល់
    តាំងចិត្តស្តាប់ធម៌ទេសនា ។
    ០៣.
    ដើម្បីជាការបុណ្យ
    នេះជាគុណច្រើនណាស់ណា
    អំណាចស្តាប់ទេសនា
    ដោយជ្រះថ្លាក្នុងសន្តាន ។
    ០៤.
    សូមតាំងចិតឲ្យស្អាត
    ខ្ញុំអារាធនាថ្កាន
    និមន្តលោកនិទាន
    ទេសន៍ទូន្មានយើងរាល់គ្នា ។
    ០៥.
    ហេតុនេះពុទ្ធបរិស័ទ
    ដែលប្រណិបត័ន៍គាល់ត្រៀបត្រា
    កុំពោលកុំចរចា
    និយាយគ្នាបែរមុខក្រោយ ។
    ០៦.
    សូមផ្ចង់នូវសញ្ញា
    ផ្ទៀងសោតាស្តាប់កុំធ្លោយ
    ទើបនឹងបាលផលសោយ
    អានិសង្សប្រាំប្រការ​ ។


    ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


    ០១.
    វិបត្តិប្បដិពាហាយ
    សព្វសម្បត្តិសិទ្ធិយា
    សព្វទុក្ខវិនាសាយ
    បរិត្តំ ព្រូថ មង្គលំ ។
    ០២.
    វិបត្តិប្បដិពាហាយ
    សព្វសម្បត្តិសិទ្ធិយា
    សព្វភយវិនាសាយ
    បរិត្តំ ព្រូថ មង្គលំ ។
    ០៣.
    វិបត្តិប្បដិពាហាយ
    សព្វសម្បត្តិសិទ្ធិយា
    សព្វរោគវិនាសាយ
    បរិត្តំ ព្រូថ មង្គលំ ។

    សូមព្រះករុណាទាំងឡាយចំរើននូវព្រះបរិត្តជាជ័យមង្គល ដើម្បីនឹងការពារបញ្ចៀសនូវវិបត្តិ គឺសេចក្តីអន្តរាយទាំងពួង ដើម្បីនឹងឲ្យបានសំរេចនូវសម្បត្តិគ្រប់យ៉ាង ដើម្បីនឹងញ៉ាំងទុក្ខ ភ័យ រោគទាំងអស់ឲ្យ វិនាសបាត់ទៅហោង៕

    ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


    សុខោ ពុទ្ធា នមុប្បាទោ សុខោ សទ្ធម្មទេសនា សុខោ សង្ឃស្ស សាមគ្គី សមគ្គា នំ តបោ សុខោ ទិវាតបតអទិច្ចោ រត្តិ មាភាតិ ចន្ទិមា សន្ទទ្ធោ ខត្តិយោ តបតិ ឈានី តបតិ ព្រាហ្មណោ អថ សព្វមហោរត្តឹ ពុទ្ធោ តបតិ តេជសា ឯតេន សច្ចវជ្ជេន សុវត្ថិ ហោន្តុ សព្វទា ។

    ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


    ទី០១ : បាណតិបាត មានអង្គ ៥
    ១.
    បាណោ
    សត្វមានជីវិត
    ២.
    បាណសញ្ញិតា
    សេចក្តីដឹងថាសត្វមានជីវិត
    ៣.
    វធកចិត្តំ
    គិតនឹងសម្លាប់
    ៤.
    ឧបក្កមោ
    ព្យាយាមនឹងសម្លាប់
    ៥.
    តេនមរណ
    សត្វស្លាប់ដោយព្យាយាមនោះ

    ទី០២ : អទិន្នាទាន មានអង្គ ៥
    ១.
    បរបរិគ្គហិតំ
    ទ្រព្យដែលម្ចាស់គេហួងហែងរក្សា
    ២.
    បរបរិគ្គហិតសញ្ញិតា
    សេចក្តីដឹងថាទ្រព្យមានម្ចាស់របស់គេ ហួងហែងរក្សា
    ៣.
    ថេយ្យចិត្តំ
    គិតនឹងលួច
    ៤.
    ឧបក្កមោ
    ព្យាយាមនឹងលួច
    ៥.
    តេនហរណំ
    លួចបានមកដោយព្យាយាមនោះ

    ទី០៣ : អព្រហ្មចរិយ មានអង្គ ៤
    ១.
    ភេទនវត្ថុ
    វត្ថុជាទីទំលាយនូវសីល គឺទ្វារទាំង៣០ ចំពោះទ្វារណាមួយ។
    ២.
    សេវនចិត្តំ
    គិតនឹងសេព
    ៣.
    វជ្ជោវាយាមោ
    ព្យាយាមនិងសេពនូវមេថុនធម្មនោះ
    ៤.
    មគ្គេនមគ្គបដិបាទនំ
    ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា

    ទី០៤ : មុសាវាទ មានអង្គ ៤
    ១.
    អតថំវត្ថុ
    វត្ថុមិនពិត
    ២.
    វិសំវាទនចិត្តំ
    គិតនឹងពោលឲ្យខុស
    ៣.
    តជ្ជោវាយាមោ
    ព្យាយាមនឹងពោលឲ្យខុស
    ៤.
    បរស្សតទត្ថវិជាននំ
    ញ៉ាំងអ្នកដ៏ទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ

    ទី០៥ : សុរាមេរយ មានអង្គ ៤
    ១.
    មជ្ជនីយវត្ថុ
    វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានឹងមេរ័យ
    ២.
    បាតកម្យតាចិត្តំ
    គិតបំរុងនឹងផឹក
    ៣.
    តជ្ជោវាយាមោ
    ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ
    ៤.
    តស្សបានំ
    បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់ក ចូលទៅ ។

    ទី០៦ : វិកាលភោជន មានអង្គ ៣
    ១.
    វិកាលោកាលខុស
    គឺ ព្រះអាទិត្យជ្រេទៅហើយ ដរាបទល់នឹង អរុណរះ
    ២.
    យាវកាលិកំ
    របស់ដែលមិនគួរបរិភោគបានក្នុងកាល គឺតាំង ពីអរុណរះឡើងដរាប ដល់ថ្ងៃត្រង់
    ៣.
    អជ្ឈោហរណំ
    បានលេបចូលទៅក្នុងបំពង់ក

    ទី០៧ : នច្ចគី មានអង្គ ៣
    ១.
    នច្ចគីតាទិ
    ការល្បែងមានរាំ និងច្រៀងជាដើម
    ២.
    កត្តុកម្យតាចិត្តំ
    គិតបំរុងនឹងធ្វើ
    ៣.
    សុតទស្សនត្ថាយគមនំ
    ទៅដើម្បីនឹងស្តាប់ឬមើល ហើយបានស្តាប់ ឬមើល។

    ទី០៨ : មាលា មានអង្គ ៣
    ១.
    មាលាទិ
    វត្ថុសំរាប់ប្រដាប់កាយមានកម្រងផ្កាជាដើម
    ២.
    ធារណឆន្ទតា
    សេចក្តីប្រាថ្នានឹងប្រដាប់តាក់តែង
    ៣.
    តស្សធារណំ
    បានប្រដាប់តាក់តែងនូវវត្ថុសំរាប់ប្រដាប់ កាយមានកម្រងផ្កាជាដើមនោះ

    ទី០៩ : ឧច្ចាសយន មានអង្គ ៣
    ១.
    ឧច្ចាសយនមហាសយនំ
    ទីដេក ទីអង្គុយដ៏ខ្ពស់ ដ៏ប្រសើរ ហួស ប្រមាណ
    ២.
    បរិភោគចិត្តំ
    គិតនឹងដេក ឬអង្គុយនៅទីនោះ
    ៣.
    បរិភោគករណំ
    បានដេក ឬអង្គុយនៅទីនោះ

    ទី១០ : ជាគរូ មានអង្គ ៣
    ១.
    ជាគរូបរជតំ
    មាស ឬប្រាក់ដែលជាអកប្បិយភណ្ឌ។
    ២.
    អត្តុទ្ទិសតា
    ចំពោះជារបស់ខ្លួន
    ៣.
    បដិតណ្ហាទិ
    បានទទួលកាន់យកដោយខ្លួនឯង ឬប្រើអ្នក ដទៃឲ្យទទួលកាន់យកទុកដាក់ឲ្យ ហើយត្រេកអរចំពោះមាស ឬប្រាក់នោះ ដោយឧបាយឯណានីមួយ​ ។

    បញ្ជាក់កាលបើ ឧបាសក ឧបាសិកា ជាអ្នករក្សានូវសីល១០ ធ្វើឲ្យកន្លងនូវសិក្ខាបទណាៗ លុះត្រាតែព្រម ដោយអង្គក្នុងសិក្ខាបទនោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយ អង្គ នោះក៏មិនបានឈ្មោះថា កន្លងនូវសិក្ខាបទនោះៗទេ៕

    ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


    Contact Form

    Name

    Email *

    Message *

    Powered by Blogger.