ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

ឧកាស ភោន្តោ ទេវសង្ឃាយោ បពិត្រអស់ទេវបុត្រ ទេវតាដែលស្ថិតរក្សា តាំងតែ អំពីភពផែនដែន ប្រឹថពីគិរីបព៌តសមុទ្រខ័ណ្ឌ ឰដ៏អាមរ ហេមវ័ន្ត ជាន់ព្រះហិមពាន្ត ជាស្ថានព្រះឥសីតាបស ដោយជ្រោះគុកគុហា មណ្ឌល ប្រាសាទឋាន ភិមាន ទោះទិសឆ្ងាយជិត បពិត្រអស់ទេវតា ដែលរក្សា ស្វេតច្ឆ័ត្រ សម្បត្តិរដ្ឋរាជធានី ជាទីសោភិរម្យ ប្រជុំនៅកណ្តាប់ចក្រវាឡា នូវអស់ទេវតា ដែលស្ថិតរក្សាស្ទឹងបឹងគង្គា ខ្ពង់ខ្ពស់បព្វតា សិលាគីរី ជ្រោះជ្រលង ដងព្រៃភ្នំទូរគមន៍សាខា ល្អាងសិលាទឹកថ្លាយង់ ព្រៃត្រង់ ទ្រគុំ ភ្នំស្លោមស្លឹង ស្ទឹងបឹងត្រពាំងស្រះស្រង់ នូវអស់ទេវតា ដែលរក្សា នាងគង្ហីង ព្រះធរណីជាទីគោរព ប្រសព្វទៅដល់ឆកមាសួគ៌ទាំង៦ជាន់ ព្រហ្មលោក ទាំង១៦ជាន់ យើងខ្ញុំសូម អញ្ជើញលោកយាងចុះមកជួយ ពិភ័ក្តិរក្សា ប្រចាំការ មានព្រះអាទិត្យ មានព្រះច័ន្ទ មានព្រះអង្គារ មានព្រះកេតុ មានព្រះរាហ៍ មានព្រះពុធ មានព្រះព្រហស្បតិ៍ មានព្រះសុក្រ មានព្រះសៅរិ៍ មានព្រះកាល មានព្រះចតុលោកបាល ទាំង៤គឺ ព្រះបាទធតរដ្ឋ ព្រះបាទវិរុល្ហកៈ ព្រះបាទវិរូប្បក្ខៈ ព្រះបាទកុវេរៈ ស្តេចនៅជាន់ ចាតុម្មហារាជិកា ព្រះតាបសឥសីសិលា ព្រះមហាឥសី ព្រះមាតុលី ព្រះស្រីភូមរដ្ឋ ព្រះយន្តកុមារា ព្រះកឹករណំ ទាំងព្រះយមរាជា ព្រះពិស្ណុការ ព្រះប៉មសូរ ព្រះឥសូរ ព្រះនរាយណ៍ ព្រះពាយ ព្រះអគ្គី ព្រះភិរុណ សម្តេចអម្រិន្ទឥន្ទ្រាធិរាជជាធំ ប្រជុំនៅតាវត្តិង្សា នូវអស់ទេវតា ដែលរក្សា ភ្នំសត្តបរិភ័ណ្ឌទាំង ៧ជាន់ តាំងតែអំពីភ្នំយុគន្ធរ ឥសន្ធរ ករវិក សុទស្សន នេមិន្ទរ វិន្តកៈ អស្សក័ណ្ឌ នូវអស់ ទេវតា ដែលរក្សា ព្រះពុទ្ធសាសនាទាំង ប្រាំពាន់ព្រះវស្សា នូវអស់ទេវតា ដែលរក្សាព្រះនគរវង្សភ័ក្តិបូរីស្រីក្រុងកម្ពុជា ទាំងគ្រប់ភ្នំប្រជុំនូវស្តេច ចម្បាំង ទាំងអង្គព្រះកុមេរុរាជ ទោទន់ស្ងួនគ្រង សម្តេចព្រះអសង្ខេយ្យ សម្តេចកងចក្រ លាយលក្ខណ៍ កងជុំ បុទ្ទមកុមារ ដែលស្ថិតរក្សាគ្រប់ភ្នំ គ្រប់ភូមិ គ្រប់ស្រុក យើងខ្ញុំអញ្ជើញលោកចុះមក ជួយដោះទុក្ខភយាឲ្យស្អាត កុំឲ្យមានឧត្បាត នឹងធ្វើមង្គលការ គឺលោក ............... ធ្វើបុណ្យ ............... ក្រែងខ្ញុំច្រឡំលើសលស់ខាតខុស សូមទ្រង់ព្រះ មេត្តាអត់ទោសប្រោសប្រាណ សូមទ្រង់ព្រះរាជទាន ទៅឯអនាគត សូមឲ្យ បានទាន់ព្រះពុទ្ធ ព្រះសិរអារ្យមេត្រីស្រីពោធិសម្ភារ ព្រះអង្គបានត្រាស់រួច ស្រេច កាលឯណាហើយ យើងខ្ញុំសូមបានស្តាប់ទាំងព្រះធម៌ហូរ ចេញអំពី ព្រះពុទ្ធឱស្ឋ សូមទ្រង់ព្រះមេត្តាប្រោស ឲ្យបានសម្រេចអរហត្ត កំចាត់នូវ កិលេសមារ និព្វានប្រាកដហោង៕


ថ្វាយគ្រឿងសក្ការ និងដង្វាយដល់ទេវតា

បពិត្រទេវតាសព្វឋាន យើងខ្ញុំសូមទានបង្គំវន្ទា និមន្តសម្តេចព្រះឥន្ទ្រា និមន្ត ព្រះយមរាជា សូមធ្យានមកគង់រានថ្មី ខ្ញុំថ្វាយស្លាធម៌ បាយសី ថ្វាយស្លាបារី ទៀន ធូប ប្រទីប ជ្វាលា ខ្ញុំថ្វាយទឹកអប់ភ្ញីផ្កា ថ្វាយគ្រឿងបូជាសំរាប់ម្ចាស់ថ្លៃ ថ្វាយរានទិសទាំង៨ ទាំងរានម្ចាស់ថ្លៃ រៀបចំ ជាថ្មីប្រសើរស្អាងស្អាត ខ្ញុំថ្វាយខ្នល់ខ្នើយ កំរាលជាខ្នាតសឹងថ្មីពីចិត្ត បរិសុទ្ធ ទើបអញ្ជើញ ព្រះមាតុលី មកគង់រានថ្មី យើងខ្ញុំបំរុងស្រេចស្រាប់ ទើបអញ្ជើញព្រះកាលយាងមកឆាប់ៗ ខ្ញុំថ្វាយរណ្តាប់ សូមពរជ័យអំពី អ្នកហោង បានថ្វាយភ្លេងដូរ្យតន្ត្រីផង ថ្វាយគ្រប់ប្រការផង ទាំងអស់ឥតឲ្យមានសល់ ខ្ញុំថ្វាយសូមបានមគ្គនិងផល សូមឲ្យបានដល់ព្រះសាសនាជាថ្មី បពិត្រទេវតាទិសទាំង៨ ជួយជាសាក្សីនៃ លោក ................ ធ្វើបុណ្យ ................. និមន្តព្រះសង្ឃដារ សូត្រមន្តទេសនា ចំរើនឲ្យបានមគ្គផល សូមលាអស់ទាំងទោសទុក្ខ លាបាបនរក-កម្មពៀរ វេរា គ្រប់គ្នា សូមឆុតដូចពាក្យប្រាថ្នា កើតជាតិកាលឯណាកុំឲ្យវង្វេងវឹលវល់ សូមជួយឲ្យបានតែមគ្គនិងផល ត្រង់ទីអាក្រក់សល់វល់ យើងខ្ញុំសូមលាគ្រប់គ្នា ទោះយើងខ្ញុំសង់កុដិសាលា សាងព្រះវិហារដំកល់ដំកើងសាសនា ធ្វើផ្លូវ សង់ស្ពាន បង្គន់ក្តីណា ជីកស្រះដាំផ្កា បំរុងធ្វើទានសព្វគ្រប់ ទោះយើង ខ្ញុំដាំព្រះពោធិ៍លើព្រះធរណី ស្អាងពូនជាព្រះចេតិយ បពិត្រ អ្នកកើយ យើងខ្ញុំនេះនៃពំនាក់អាស្រ័យជីវិត លើព្រះគុណធ្ងន់ ខ្ញុំសូមជីវិតជីពជន្មវែង យឺនយូរបានទាន់ឃើញ ព្រះមហាបពិត្រជាថ្មី វន្ទាមិ ពុទ្ធំ វន្ទាមិ ធម្មំ វន្ទាមិ សង្ឃំ វន្ទាមិ សព្វទា ព្រះយមរាជា សុទេវតា បត្តាណន្តំ បុញ្ញំ មយ្ហំ ទាតព្វំ សាធុ សាធុ អនុមោទាមិ ។ បពិត្រអស់ទេវតា សូមអ្នកហោះ មកជួយជា បន្ទាល់សាក្សី ជ្រោមជ្រែងក្រវ៉ើនចំរើនពរសុខសួស្តី បំពេញបារមីបុណ្យ យើងសព្វថ្ងៃ យើងខ្ញុំនេះណា សង្វាតឧស្សាធី ព្យាយាមនៃបំពេញសីលទាន ភាវនាសព្វថ្ងៃ សូមគុណ ព្រះរតនត្រៃទាំងបីឲ្យពរ ព្រះពុទ្ធរក្សា ព្រះធម៌ធានា ព្រះសង្ឃសាទរ ព្រះឥន្ទលោកជួយជ័យ ព្រហ្មថ្លៃឲ្យពរ អស់ទេពនិករអ ឲ្យសុខា ទោះទាំងទេពព្រ័ក្ស ស្ថិតស្ថានសំណាក់ ក្នុងព្រៃព្រឹក្សា ស្ថិតលើគីរី ក្នុងទីគ្រឹហា ក្នុងថ្នាក់ជ្រោះថ្លា ស្ថានសន្ធប់ព្រះចេតិយ សូមអ្នកឈានមក អំពីឈូងឆក ជ្រុងជ្រោយគីរី ស្ថិតលើភពផែន ដរាបព្រះធរណី បំពេញបារមី បុណ្យយើងនេះនៃ ឲ្យបានសំរេចដរាបទៅហោង ៕


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.