ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

សូត្រ សគ្គេ កាមេ......................... ។
នមោ ......................... (៣ចប់) ។
ព្រះពុទ្ធ មុត្តរោ ច បូព៌ាយំ អគ្គរិយេ ច ទេវតា ទក្ខិណេយ្យ កសបោពុទ្ធោ បពិត្រយើងខ្ញុំក្រាបថ្វាយបង្គំប្រណម្យវន្ទា ទើបអញ្ជើញ ស្តេចក្រុង ពិលីគម្តែងប្រឹថពីជាឥសូរជម្ពូទ្វីបា ទើបអញ្ជើញនាងគម្តែង នាងសព្វ ពុទ្រ្ទា យើងខ្ញុំសូមវន្ទាអញ្ជើញព្រះបាទកោញ្ជលំ អ្នកដ៏មានរិទ្ធិ ក្លាខ្លាំង ពន្លឹកពន្លឺអានុភាពឆាប់ឆុត ទើបអញ្ជើញព្រះបាតម្កុដរតន៍ អ្នកដ៏មានរិទ្ធី ខ្លាំងក្តាត់ពន្លឹកពេកពន់ ទើបអញ្ជើញនាងវង្សធ្យាភិនន្ទ រុងរឿងនូវបុណ្យ ប្រកបនូវលក្ខណ៍សោភា ត្បិតយើងខ្ញុំបានរិះរកនូវពេលវេលា រៀបធ្វើ ................. នេះនូវនា សូមជាមង្គលសួស្តី យើងខ្ញុំរៀបចំ ហើយស្រេច អាហារចំណី សារពើប្រពៃប្រសើរស្អាងស្អាត មានទាំង កំណល់ ដំកល់ដោយខ្នាត មានប្រាក់ស៤បាត ស្លាជមទាំងគូឆ្វេងស្តាំ មានទាំងសំពត់ស ប្រវែងហត្ថប្រាំ ដាក់តាមចំណាំអញ្ជើញអ្នកផង សូមអ្នកយាត្រាហោះផ្សង ដល់ស្ថានយើងហោង សូមជាមង្គលក្សេម ក្សាន្ត ត្បិតអ្នកជាប្រធានឥសូរភូមិស្ថាន ឥតមានអ្នកណាឡើយនៃ ទោះ ព្រះពុទ្ធត្រាស់ក្រាស់ក្រៃ សឹងតែប្រាស្រ័យគុណអ្នកជាប្រធាន ទោះសាង ជ្រោះ ជីកស្រះលើកថ្នល់សង់ស្ពាន ធ្វើ ................. សូមបានដូចសេចក្តី ប្រាថ្នា ទោះសាងព្រះចេតិយ ព្រះវិហារកុដិសាលា សូមបានប្រយោជន៍ ដល់អង្គប្រាណ ទោះបោះបង់ចាកចោលស្ថាន សន្សំសីលទាន សព្វ ស្ថានព្រៃព្រឹក្សា ទោះស្តេច មន្ត្រី យោធា នូវរាស្រ្តប្រជា សូមជា មង្គលសួស្តី អញខ្ញុំឱនអង្គបង្គំប្រក្រតី ប្រកាស់ដល់នៃស្តេចព្រះពិស្ណុការ សូមអ្នកយាងចុះពីត្រៃត្រិង្សណា បង្ហាញកាន់ការមកដល់យើងខ្ញុំ សូម ប្រសិទ្ធិពរជ័យ ជាមង្គលសិរីសួស្តីសព្វប្រការហោង៕

ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.