ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

  • ព្រហ្មា ច លោកាធិបតីសហម្បតី កតញ្ជលី អន្ធិវរំ អយាចថ ។
  • សន្តីធ សត្តាប្បរជក្ខជាតិកា ទេសេតុ ធម្មំ អនុកម្បិមំ បជំ ។
  • សទ្ធម្មភេរី វិនយញ្ច កាយំ សុត្តញ្ច ពន្ធំ អភិធម្មធម្មំ ។
  • អាកោដយន្តោ ចតុសច្ចទណ្ឌំ បព្វោធនេយ្យ បរិសាយ មជ្ឈេ ។
  • ឯវំ សហម្បតី ព្រហ្មា ភគវន្តំ អយាចថ តុណ្ហីភាវេន តំ ពុទ្ធោ ការុញ្ញេនាធិវាសយ តម្ហា វុដ្ឋាយ បាទេន មិគទាយំ តតោ គតោ បញ្ចវគ្យាទយោនេយ្យ អមំបាយេសិ ធម្មតោ តតោ បភូតិ សម្ពុទ្ធោ អនូនា ធម្មទេសនំ មាឃវស្សានិ ទេសេសិ សត្តានំ អត្ថសិទ្ធកំ។
    តេន សាធុ អយ្យោ ភន្តេ ទេសេតុ ធម្មទេសនំ សព្វាយិធ បរិសាយ អនុកម្បម្បី កាតវេ៕
    ០១.
    គ្រានោះសហម្បតី
    ព្រហ្មជាឥសូរលោកា
    ចូលគាល់ព្រះសាស្តា
    លើកហត្ថាសិរោរាប ។
    ០២.
    ហើយពោលពាក្យទូលថា
    សូមករុណាស្តេចទ្រង់ជ្រាប
    ត្បិតសត្វអន់ទន់ទាប
    ទុព្វលភាពបាបក្រៃក្រាស់
    ០៣.
    ទន្ទឹងព្រះធម៌ថ្លៃ
    ជានិស្ស័យបច្ច័យច្បាស់
    ឥឡូវទ្រង់បានត្រាស់
    ត្រេកអរណាស់ពុំកន្តើយ ។
    ០៤.
    សត្វខ្លះក្រាស់ដោយកាម
    មិនយល់តាមត្រៃលក្ខណ៍ឡើយ
    ឥឡូវយល់ខ្លះហើយ
    ដោយអំណាចព្រះមានបុណ្យ ។
    ០៥.
    បើបានស្តាប់ទេសនា
    បញ្ញាក្លាខ្លាំងលើសមុន
    សូមព្រះដ៏មានបុណ្យ
    ទ្រង់និមន្តត្រាស់ទេសនា​ ។
    ០៦.
    ប្រោសសត្វបំបាត់សោក
    ទាំងរាគរោគរូបតណ្ហា
    ងងឹតប្រែជ្រះថ្លា
    កើតបញ្ញភិយ្យោយល់ ។
    ០៧.
    ត្រៃលោកគោកត្រៃលក្ខណ៍
    សង្សារចក្រវិលមិនដល់
    អវិជ្ជាកឫសគល់
    ជាបច្ច័យនៃសង្ខារ ។
    ០៨.
    នាំសត្វឲ្យសោកសៅ
    លិចលង់នៅក្នុងសង្សារ
    បញ្ចមារមោហន្ធការ
    រិតរុំហ៊ុំជុំជាប់នៅ ។
    ០៩.
    ហេតុនោះសូមព្រះអង្គ
    ប្រោសស្រោចស្រង់ដាក់សំពៅ
    ចម្លងសត្វឆ្ពោះទៅ
    កាន់ត្រើយត្រាណនិព្វាននាយ ។
    ១០.
    ដូចកល់ប្រទីបធំ
    សាយត្រសុំភ្លឺព្រោងព្រាយ
    បំភ្លឺសត្វទាំងឡាយ
    ឲ្យសប្បាយក្សាន្តភិរម្យ ។
    ១១.
    ព្រះសទ្ធម្មជាស្គជ័យ
    ព្រះវិន័យជារាងធំ
    ព្រះសូត្រជាខ្សែរុំ
    ព្រះអភិធម្មជាស្បែកដាស ។
    ១២.
    អរិយសច្ចជាអន្លូង
    សំរាប់ទូងឲ្យឮច្បាស់
    សត្វលោកងោកងុយណាស់
    ឮស្គរដាស់ក្រោកឡើងបាន ។
    ១៣.
    បរិស័ទ ៤ ជំពូក
    ដូចផ្កាឈូកក្នុងជលដ្ឋាន
    ខ្លះដុះចាំសូរ្យឆាន
    រះនឹងរីកដោយរស្មី ។
    ១៤.
    ព្រះធម៌ជាសូរ្យសែង
    រះឡើងចែងចាំងរង្សី
    បំភ្លឺលោកទាំងបី
    ឲ្យយល់ផ្លូវឋានសុខា ។
    ១៥.
    សហម្បតីព្រហ្ម
    ឱនបង្គំអារាធនា
    សម្តេចព្រះភគវា
    ដោយគាថាយ៉ាងនេះឯង ។
    ១៦.
    ព្រះពុទ្ធទ្រង់អនុកូល
    ព្រមទទួលនឹងសំដែង
    ដោយតុណ្ហីភាពថ្លែង
    តាមភាវៈគុណករុណា ។
    ១៧.
    ទើបក្រោកចាកទីនោះ
    ភក្ត្រាឆ្ពោះព្រៃមិគទា
    យាងចេញចរលីលា
    ពីទីនោះដោយព្រះបាទ ។
    ១៨.
    ញ៉ាំងសត្វចូលពុទ្ធចក្រ
    មានបញ្ចវគ្គីយ៍ជាអាទិ៍
    ឲ្យផឹកអម្រិតជាតិ
    រសនិព្វានតាមធម្មតា​ ។
    ១៩.
    ចាប់ដើមពីនោះឯង
    ទ្រង់សំដែងធម៌ទេសនា
    ធ្វើពុទ្ធក្រិត្យា
    អស់វស្សាសែសិប្រាំ ។
    ២០.
    ពុំថយពុំបន្ធូរ
    ប្រយោជន៍យូរអង្វែងឆ្នាំ
    សំរេចបុញ្ញកម្ម
    ដល់សព្វសត្វទាំងភពត្រៃ ។
    ២១.
    ហេតុនោះឥឡូវនេះ
    យើងខ្ញុំនេះសាទរក្រៃ
    បពិត្រព្រះគុណថ្លៃ
    សូមនិមន្តប្រោសទេសនា ។
    ២២.
    អនុគ្រោះពុទ្ធបរិស័ទ
    ដែលជាប់ខាត់ដោយមោហា
    ឲ្យកើតមានបញ្ញា
    ប្រាកដទីនេះហោង ៕


    ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


    Post a Comment

    Contact Form

    Name

    Email *

    Message *

    Powered by Blogger.