
ទី០១ : បាណតិបាត មានអង្គ ៥
១. |
បាណោ |
សត្វមានជីវិត |
២. |
បាណសញ្ញិតា |
សេចក្តីដឹងថាសត្វមានជីវិត |
៣. |
វធកចិត្តំ |
គិតនឹងសម្លាប់ |
៤. |
ឧបក្កមោ |
ព្យាយាមនឹងសម្លាប់ |
៥. |
តេនមរណ |
សត្វស្លាប់ដោយព្យាយាមនោះ |
ទី០២ : អទិន្នាទាន មានអង្គ ៥
១. |
បរបរិគ្គហិតំ |
ទ្រព្យដែលម្ចាស់គេហួងហែងរក្សា |
២. |
បរបរិគ្គហិតសញ្ញិតា |
សេចក្តីដឹងថាទ្រព្យមានម្ចាស់របស់គេ ហួងហែងរក្សា
|
៣. |
ថេយ្យចិត្តំ |
គិតនឹងលួច |
៤. |
ឧបក្កមោ |
ព្យាយាមនឹងលួច |
៥. |
តេនហរណំ |
លួចបានមកដោយព្យាយាមនោះ |
ទី០៣ : អព្រហ្មចរិយ មានអង្គ ៤
១. |
ភេទនវត្ថុ |
វត្ថុជាទីទំលាយនូវសីល គឺទ្វារទាំង៣០ ចំពោះទ្វារណាមួយ។
|
២. |
សេវនចិត្តំ |
គិតនឹងសេព |
៣. |
វជ្ជោវាយាមោ |
ព្យាយាមនិងសេពនូវមេថុនធម្មនោះ |
៤. |
មគ្គេនមគ្គបដិបាទនំ |
ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា |
ទី០៤ : មុសាវាទ មានអង្គ ៤
១. |
អតថំវត្ថុ |
វត្ថុមិនពិត |
២. |
វិសំវាទនចិត្តំ |
គិតនឹងពោលឲ្យខុស |
៣. |
តជ្ជោវាយាមោ |
ព្យាយាមនឹងពោលឲ្យខុស |
៤. |
បរស្សតទត្ថវិជាននំ |
ញ៉ាំងអ្នកដ៏ទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ |
ទី០៥ : សុរាមេរយ មានអង្គ ៤
១. |
មជ្ជនីយវត្ថុ |
វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានឹងមេរ័យ |
២. |
បាតកម្យតាចិត្តំ |
គិតបំរុងនឹងផឹក |
៣. |
តជ្ជោវាយាមោ |
ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ |
៤. |
តស្សបានំ |
បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់ក ចូលទៅ ។
|
ទី០៦ : វិកាលភោជន មានអង្គ ៣
១. |
វិកាលោកាលខុស |
គឺ ព្រះអាទិត្យជ្រេទៅហើយ ដរាបទល់នឹង អរុណរះ |
២. |
យាវកាលិកំ |
របស់ដែលមិនគួរបរិភោគបានក្នុងកាល គឺតាំង ពីអរុណរះឡើងដរាប ដល់ថ្ងៃត្រង់ |
៣. |
អជ្ឈោហរណំ |
បានលេបចូលទៅក្នុងបំពង់ក |
ទី០៧ : នច្ចគី មានអង្គ ៣
១. |
នច្ចគីតាទិ |
ការល្បែងមានរាំ និងច្រៀងជាដើម |
២. |
កត្តុកម្យតាចិត្តំ |
គិតបំរុងនឹងធ្វើ |
៣. |
សុតទស្សនត្ថាយគមនំ |
ទៅដើម្បីនឹងស្តាប់ឬមើល ហើយបានស្តាប់ ឬមើល។
|
ទី០៨ : មាលា មានអង្គ ៣
១. |
មាលាទិ |
វត្ថុសំរាប់ប្រដាប់កាយមានកម្រងផ្កាជាដើម |
២. |
ធារណឆន្ទតា |
សេចក្តីប្រាថ្នានឹងប្រដាប់តាក់តែង |
៣. |
តស្សធារណំ |
បានប្រដាប់តាក់តែងនូវវត្ថុសំរាប់ប្រដាប់ កាយមានកម្រងផ្កាជាដើមនោះ
|
ទី០៩ : ឧច្ចាសយន មានអង្គ ៣
១. |
ឧច្ចាសយនមហាសយនំ |
ទីដេក ទីអង្គុយដ៏ខ្ពស់ ដ៏ប្រសើរ ហួស ប្រមាណ
|
២. |
បរិភោគចិត្តំ |
គិតនឹងដេក ឬអង្គុយនៅទីនោះ |
៣. |
បរិភោគករណំ |
បានដេក ឬអង្គុយនៅទីនោះ |
ទី១០ : ជាគរូ មានអង្គ ៣
១. |
ជាគរូបរជតំ |
មាស ឬប្រាក់ដែលជាអកប្បិយភណ្ឌ។
|
២. |
អត្តុទ្ទិសតា |
ចំពោះជារបស់ខ្លួន |
៣. |
បដិតណ្ហាទិ |
បានទទួលកាន់យកដោយខ្លួនឯង ឬប្រើអ្នក ដទៃឲ្យទទួលកាន់យកទុកដាក់ឲ្យ ហើយត្រេកអរចំពោះមាស ឬប្រាក់នោះ ដោយឧបាយឯណានីមួយ ។ |
ដកស្រង់ចេញពីសៀវភៅ:
គិហិប្បតិបត្តិ ឃរាវាសធម៌
៚
Post a Comment