ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

ទី០១ : បាណតិបាត មានអង្គ ៥
១.
បាណោ
សត្វមានជីវិត
២.
បាណសញ្ញិតា
សេចក្តីដឹងថាសត្វមានជីវិត
៣.
វធកចិត្តំ
គិតនឹងសម្លាប់
៤.
ឧបក្កមោ
ព្យាយាមនឹងសម្លាប់
៥.
តេនមរណ
សត្វស្លាប់ដោយព្យាយាមនោះ

ទី០២ : អទិន្នាទាន មានអង្គ ៥
១.
បរបរិគ្គហិតំ
ទ្រព្យដែលម្ចាស់គេហួងហែងរក្សា
២.
បរបរិគ្គហិតសញ្ញិតា
សេចក្តីដឹងថាទ្រព្យមានម្ចាស់របស់គេ ហួងហែងរក្សា
៣.
ថេយ្យចិត្តំ
គិតនឹងលួច
៤.
ឧបក្កមោ
ព្យាយាមនឹងលួច
៥.
តេនហរណំ
លួចបានមកដោយព្យាយាមនោះ

ទី០៣ : អព្រហ្មចរិយ មានអង្គ ៤
១.
ភេទនវត្ថុ
វត្ថុជាទីទំលាយនូវសីល គឺទ្វារទាំង៣០ ចំពោះទ្វារណាមួយ។
២.
សេវនចិត្តំ
គិតនឹងសេព
៣.
វជ្ជោវាយាមោ
ព្យាយាមនិងសេពនូវមេថុនធម្មនោះ
៤.
មគ្គេនមគ្គបដិបាទនំ
ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា

ទី០៤ : មុសាវាទ មានអង្គ ៤
១.
អតថំវត្ថុ
វត្ថុមិនពិត
២.
វិសំវាទនចិត្តំ
គិតនឹងពោលឲ្យខុស
៣.
តជ្ជោវាយាមោ
ព្យាយាមនឹងពោលឲ្យខុស
៤.
បរស្សតទត្ថវិជាននំ
ញ៉ាំងអ្នកដ៏ទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ

ទី០៥ : សុរាមេរយ មានអង្គ ៤
១.
មជ្ជនីយវត្ថុ
វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានឹងមេរ័យ
២.
បាតកម្យតាចិត្តំ
គិតបំរុងនឹងផឹក
៣.
តជ្ជោវាយាមោ
ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ
៤.
តស្សបានំ
បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់ក ចូលទៅ ។

ទី០៦ : វិកាលភោជន មានអង្គ ៣
១.
វិកាលោកាលខុស
គឺ ព្រះអាទិត្យជ្រេទៅហើយ ដរាបទល់នឹង អរុណរះ
២.
យាវកាលិកំ
របស់ដែលមិនគួរបរិភោគបានក្នុងកាល គឺតាំង ពីអរុណរះឡើងដរាប ដល់ថ្ងៃត្រង់
៣.
អជ្ឈោហរណំ
បានលេបចូលទៅក្នុងបំពង់ក

ទី០៧ : នច្ចគីតព្រមទាំងមាលារួមគ្នាបានជាសិក្ខាបទ១ មានអង្គ ៦
១.
នច្ចគីតាទិ
ការល្បែងមានរាំ និងច្រៀងជាដើម
២.
កត្តុកម្យតាចិត្តំ
គិតបំរុងនឹងធ្វើ
៣.
សុតទស្សនត្ថាយគមនំ
ទៅដើម្បីនឹងស្តាប់ឬមើល ហើយបានស្តាប់ ឬមើល
៤.
មាលាទិ
វត្ថុសំរាប់ប្រដាប់កាយមានកម្រងផ្កាជាដើម
៥.
ធារណឆន្ទតា
សេចក្តីប្រាថ្នានឹងប្រដាប់តាក់តែង
៦.
តស្សធារណំ
បានប្រដាប់តាក់តែងនូវវត្ថុសំរាប់ប្រដាប់ កាយមានកម្រងផ្កាជាដើមនោះ

ទី០៨ : ឧច្ចាសយន មានអង្គ ៣
១.
ឧច្ចាសយនមហាសយនំ
ទីដេក ទីអង្គុយដ៏ខ្ពស់ ដ៏ប្រសើរ ហួស ប្រមាណ
២.
បរិភោគចិត្តំ
គិតនឹងដេក ឬអង្គុយនៅទីនោះ
៣.
បរិភោគករណំ
បានដេក ឬអង្គុយនៅទីនោះ

កាលបើ ឧបាសក ឧបាសិកា ប្រព្រឹត្តឲ្យកន្លងនូវសិក្ខាបទណាៗ លុះត្រាតែព្រម ដោយអង្គក្នុងសិក្ខាបទនោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយ អង្គ នោះក៏មិនបានឈ្មោះថា កន្លងនូវសិក្ខាបទនោះៗទេ៕

ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.