
មយំ ភន្តេ ឥមំ(ឧបោសថាគារំ) ការេត្វា ឧបោសថប្បវារណាទិសង្ឃកម្ម ករណត្ថាយ ចាតុទ្ទិសស្ស ភិក្ខុសង្ឃស្ស ទេម សាធុ ភន្តេ ភិក្ខុសង្ឃោ ឥមំ(ឧបោសថាគារំ) បដិគ្គណ្ហតុ មាតាបិតុទីនំ គុណវន្តានំ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
ទុតិយម្បិ ...........................................................។
តតិយម្បិ ...........................................................៕
ប្រែ : |
បពិត្រព្រះគម្តែងសង្ឃដ៏ចំរើនអើយ យើងខ្ញុំទាំងឡាយ បានចាត់ ចែង ធ្វើនូវ(រោងសំរាប់ធ្វើនូវឧបោសថ)នេះ ហើយសូមវេរប្រគេន ដល់ភិក្ខុសង្ឃ ដែលមកអំពីទិសទាំង៤ ដើម្បីប្រយោជន៍ដល់កិរិយា ធ្វើនូវសង្ឃកម្ម មានឧបោសថកម្ម និងបវារណា កម្មជាដើម បពិត្រគម្តែង សង្ឃដ៏ចំរើន សូមព្រះភិក្ខុសង្ឃទទួលយកនូវ(រោង សំរាប់ធ្វើ នូវឧបោសថ)នេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខគ្រប់ប្រការ ដល់លោកអ្នក ដ៏មានគុណទាំងឡាយ មានមាតាបីតាជាដើមផង ដល់យើងខ្ញុំទាំងឡាយផង អស់កាល ជាយូរអង្វែងទៅហោង។ អស់វារៈពីរដងផង។ អស់វារៈពីរដងផង៕ |
ឈ្មោះសេនាសនៈទាំងឡាយមានជាអាទិ៍ ៖
- ឥមំ សាលំ |
: នូវសាលានេះ |
- ឥមំ កុដិ |
: នូវកុដិតូចនេះ |
- ឥមំ វច្ចកុដិ |
: នូវបង្គន់នេះ |
- ឥមំ កប្បិយកុដិ |
: នូវកប្បិយកុដិនេះ |
- ឥមំ វិហារំ |
: នូវកុដិធំនេះ |
- ឥមំ ឧបដ្ឋានសាលំ |
: នូវសាលាសំរាប់ប្រជុំគ្នាធ្វើទាននេះ |
ដកស្រង់ចេញពីសៀវភៅ: គិហិប្បតិបត្តិ ឃរាវាសធម៌
៚
Post a Comment