ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

០១.
បពិត្រព្រះគុណព្រះករុណ
គង់អាសនាដ៏ថ្កើងថ្កាន
ស័ក្តិសមរម្យទមមេត្តាបាន
នាំរឿងនិទានឥតមានខ្លះ ។
០២.
ឧិះឱព្រះគុណថ្លៃបរិសុទ្ធ
ជាសាវ័កពុទ្ធព្រះជាម្ចាស់
ទ្រង់ប្រោសប្រទានធម៌ច្បងច្បាស់
តាមពុទ្ធដីកាព្រះទេសនា ។
០៣.
ញ៉ាំងចិត្តសន្តានសត្វនានា
ដែលមានអវិជ្ជានិងតណ្តា
កិលេសរួមរឹតឥតឧបមា
បានភ្លឺជ្រះថ្លាទាំងប្រុសស្រី ។
០៤.
គឺគុណអានុភាពព្រះករុណ
ទ្រង់ត្រាស់ទេសនាប្រោសប្រណី
តាមពុទ្ធភាសិតបទបាលី
បានជាសេចក្តីដោយបរមត្ថ ។
០៥.
ញែកដោយសណ្ឋានតាមថ្នាក់ធម៌
ធម៌ណាដែលល្អមានសង្កាត់
វែកញែកដោយឡែកគ្មានវិបត្តិ
ពិរោះពេកពិតឥតសង្សស័យ ។
០៦.
ហេតុតែព្រះគុណចេះឆ្លាស់ឆ្លៀត
ធម៌ណាចង្អៀតចេះកែខៃ
ញែកចែកបានច្បាស់អស់សង្ស័យ
បញ្ញាទន់ខ្ចីគង់ស្តាប់បាន ។
០៧.
ពិរោះសាច់ធម៌ដ៏ប្លែកៗ
ពិរោះពន់ពេកគ្រប់សន្តាន
ទោះបីអ្នកល្ងង់គង់ភ្ញាក់ប្រាណ
បានរស់សាច់ធម៌ផ្អែមប្រៀបគ្មាន។
០៨.
នាកាលសម្តេចព្រះភគវា
ស្តេចគង់ធម្មាប្រោសប្រទាន
ព្រះធម៌នាំសត្វទៅនិព្វាន
រាប់ម៉ឺនសែនលានស្ទើរគ្មានសល់។
០៩.
ព្រះអង្គប្រោសសត្វសព្វសកល
បានលុះមគ្គផលសល់តិចគ្នា
ម្លេះកាលសម្តេចព្រះភគវ័ន្ត
កន្លងរយពាន់ឆ្នាំនានា ។
១០.
នៅតែសាវ័កព្រះឈ្នះមារ
ទេសនាធម្មាពិរោះក្រៃ
មិនមែនសាវ័កអង្គឯណា
គឺព្រះករុណាទេសន៍ថ្មីៗ ។
១១.
បញ្ចប់ឯវំសង្ខេបខ្លី
យើងខ្ញុំប្រុសស្រីស្តាយណាស់ណា
មិនទាន់អស់ចិត្តនឹងសាច់ធម៌
ចង់ឃាត់អង្វរមិនហ៊ានថា ។
១២.
ឃើញនឿយព្រះកាយព្រះករុណ
សូមសាធុកាចប់សេចក្តី
ហត្ថខ្ញុំទាំងគូផ្ចង់ប្រណម្យ
លើកឡើងបង្គំគុណកែវបី
១៣.
ព្រះពុទ្ធព្រះធម៌ព្រះសង្ឃថ្លៃ
សូមបានសិរីដូចប្រាថ្នា
ខ្ញុំសូមខមាទោសទាំងឡាយ
ក្រែងឆ្គងដោយកាយឬវាចា
នៅមានគ្រោតគ្រាតក្នុងធម៌ណា
ដូចមានគាថាចប់ហើយហោង ៕
(រួចចាប់សូត្រ   ឧទ្ទមង្គេន ...................ភ្លាមតែម្តង)


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.