
អំពីការដាស់ដើមថ្នាំ
ចាស់បូរាណលោកច្រើននិយម នៅពេលផ្សំថ្នាំ ដែលយកចេញមកអំពីប្រទាល សំបក ដើម ឬស របស់រុក្ខជាតិ នានា...... ទៅរំងាស់ដាំពិសា លោកតែងតែសូត្រអាគមដាស់ថ្នាំជាមុនសិន ទើបមានប្រសិទ្ធិភាព។ ទាក់ទិននឹង ការផ្សំថ្នាំនេះ លោកមានគាថា ចាប់ពីចេញដំណើរទៅរកថ្នាំ រហូតដល់ពេលផ្សំថ្នាំជាស្រេច ដែលមានគាថា ដូចតទៅ៖
ចាស់បូរាណលោកច្រើននិយម នៅពេលផ្សំថ្នាំ ដែលយកចេញមកអំពីប្រទាល សំបក ដើម ឬស របស់រុក្ខជាតិ នានា...... ទៅរំងាស់ដាំពិសា លោកតែងតែសូត្រអាគមដាស់ថ្នាំជាមុនសិន ទើបមានប្រសិទ្ធិភាព។ ទាក់ទិននឹង ការផ្សំថ្នាំនេះ លោកមានគាថា ចាប់ពីចេញដំណើរទៅរកថ្នាំ រហូតដល់ពេលផ្សំថ្នាំជាស្រេច ដែលមានគាថា ដូចតទៅ៖
ទី០១ : គាថាចេញទៅរកថ្នាំ
៙ |
ឱម្មៈ ស្តេចពិធ្យាធរ អញ្ជើញស្តេចចេញចរ លីលា ទៅរកថ្នាំ ៚<សូត្រ៧ចប់> |
៙ |
ឱម្មៈ ស្តេចពិធ្យាធរ អញ្ជើញស្តេចចេញចរ សិទ្ធីស្វាហៈ ៚<សូត្រ៧ចប់> |
ទី០២ : គាថាសូត្រពេលរកឃើញដើមថ្នាំ
៙ |
ឱម្មៈ ស្តេចពិធ្យាធរ អញ្ជើញទេវតា លីលាចុះទៅមកអោយថ្នាំ ឱម្មៈសែប មហាសែប សិទ្ធីស្វាហៈ ៚<សូត្រ៧ចប់> |
ទី០៣ : គាថាដាស់ដើមថ្នាំ
៙ |
នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ៚<សូត្រ៣ចប់> |
៙ |
សក្កត្វា ពុទ្ធរតនំ ឱសថំ ឧត្តមំ វរំ ហិតំទេវមនុស្សានំ ពុទ្ធតេជេន សោត្ថិនា នស្សន្តុ បទ្ទវា សព្វេ ទុក្ខា វូបសមេន្តុតេ។ |
៙ |
សក្កត្វា ធម្មរតនំ ឱសថំ ឧត្តមំ វរំ បរិឡោហូសមនំ ធម្មតេជេន សោត្ថិនា នស្សន្តុ បទ្ទវា សព្វេ ភយា វូបសមេន្តុតេ។ |
៙ |
សក្កត្វា សង្ឃរតនំ ឱសថំ ឧត្តមំ វរំ អាហុនេយ្យំ បាហុនេយ្យំ សង្ឃតេជេន សោត្ថិនា នស្សន្តុ បទ្ទវា សព្វេ រោគា វូបសមេន្តុតេ។ ៚<សូត្រ៧ចប់> |
ទី០៤ : គាថាដាស់ថ្នាំ
០១: |
ឱម្មៈ ដាស់ មហាដាស់ ទើបគ្រូប្រើអញ ដាស់ព្រះដើមថ្នាំ ឱម្មៈសិទ្ធីស្វាហៈ ៚<សូត្រ៧ចប់> |
០២: |
ពុទ្ធំ រតនំ សក្កត្វា ឱសថំ ឧត្តមំវរំ ធម្មំ រតនំ សក្កត្វា ឱសថំ ឧត្តមំវរំ សង្ឃំ រតនំ សក្កត្វា ឱសថំ ឧត្តមំវរំ ៚<សូត្រ៧ចប់> |
០៣: |
ឱម្មៈ កក្រើកមហាកក្រើក កក្រើកទាំងទឹក កក្រើកទាំងដី កក្រើកទាំងព្រៃ
ព្រឹក្សា កក្រើកទាំង ចក្រវាឡា កក្រើកទាំងមហាប្រឹថពី ឱម្មៈសិទ្ធីស្វាហៈ ៚<សូត្រ៧ចប់> |
០៤: |
ឱម្មៈ ដាស់កឹង មហាដាស់កាំង ដាស់មាគវំ អញ្ជើញអ្នកហោង គ្រូអើយ មកជួយដោះទុក្ខ មហាជនផងរ៉ា ៚<សូត្រ៧ចប់> |
០៥: |
ឱម្មៈខ្ញុំស្រែក ឱម្មៈខ្ញុំហៅ ឱម្មៈកំចាត់ ឱម្មៈកំចាយ កំចាយជំងឺចេញឆ្ងាយ
កំចាយសព្វរោគ ចេញទៅ ឱម្មៈសិទ្ធីស្វាហៈ ៚<ហៅប្រទាល ឬដើមថ្នាំ សូត្រ៧ចប់> |
០៦: |
ឱម្មៈសែបមហាសែប ឱម្មៈដាស់មហាដាស់ ទើបគ្រូប្រើអញដាស់ដើមថ្នាំតូច អំពីកំពូលភ្នំ ទើប គ្រូប្រើអញដាស់ដើមថ្នាំធំ អំពីកំពូលភ្នំព្រះសុមេរុ៍ ឱម្មៈឆាប់ ប្រញាប់ណាគ្រូអើយឯហិមម ៚<សូត្រ៧ចប់> |
០៧: |
ឱម្មៈសែបមហាសែប ឱម្មៈដាស់មហាដាស់ ទើបគ្រូប្រើអញដាស់ដើមថ្នាំតូច អំពីកំពូលភ្នំ ទើបគ្រូប្រើអញ ឱ្យដាស់ថ្នាំនេះ ណាកំចាត់ជំងឺរោគា វិនាស្សន្តិ ៚<សូត្រ៧ចប់> |
០៨: |
ឱម្មៈ ដាស់កឹងមហាដាស់កឹង ឱម្មៈដាស់កាំងមហាដាស់កាំង ដាស់ព្រះដើមថ្នាំ អធិដ្ឋានមិ ៚<សូត្រ៧ចប់> |
០៩: |
ឱម្មៈ កក្រើកមហាកក្រើក កក្រើកទាំងមើម កក្រើកទាំងដើម កក្រើកទាំង
សំបក ឱម្មៈសិទ្ធីស្វាហៈ ៚<ដាស់ប្រទាល សូត្រ៧ចប់> |
១០: |
ឱម្មៈ សែបមហាកសែប ទើបគ្រូប្រើអញ សែបប្រទាលទាំងគុម្ព អាគមពេញ ទាំងខ្លួន ឱម្មៈសិទ្ធីស្វាហៈ ៚<ដាស់ប្រទាល សូត្រ៧ចប់> |
ដកស្រង់ចេញពីសៀវភៅ:
ក្បួនសិល្ប៍សាស្រ្តខ្មែរបូរាណ
៚
Post a Comment