October 2016

ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

អជ្ជាយំ ភោន្តោ មាឃបុណ្ណមី សម្បត្តោ មាឃនក្ខត្តេន យុត្តោ បុណ្ណចន្ទោ ហោតិ តទាហិ អរហន្តសម្មាសម្ពុទ្ធោ វេឡុវនេ កលន្ទកនិវាបេ មាឃបុណ្ណមីយំ វឌ្ឍមានកច្ឆាយាយ ចតុរង្គិកេ សាវកសន្និបាតេ ឱវាទប្បាតិមោក្ខំ ឧទ្ទិសិត្វា វិសុទ្ធុប្បោសថំ អកាសិ សព្វេសំ ខីណាសវានំយេវ អឌ្ឍតេឡសានំ ភិក្ខុ សតានំ។
អថ ច បន អម្ហាកំ លោកនាយកោ បាវាលចេតិយេ សតោ សម្បជានោ អសីតិយា វស្សកាលេ ឥតោ តិណ្ហំ មាសានំ អច្ចយេន តថាគតោ បរិនិព្វានយិស្សាមីតិ អាយុសង្ខារំ ឱស្សជ្ជិត្វា ច បន ភូមិបាលោ អហោសិ ។
តេនហិ មយន្ទានិ ឥមំ មាឃបុណ្ណមី នក្ខត្តសមយំ យថាតក្កាលសទិសំ សម្យត្តោ តស្ស តំ តំ អនុស្សមានា ឥធ សមាគតា រតនត្តយស្ស ឥមេហិ ទីបធូបបុប្ផាទិសក្ការេហិ អភិបូជេម សាធុ នោ ភន្តេ ភគវា សសាវកសង្ឃោ សុចិរបរិនិព្វុតោបិ ឥមេ សក្ការេ បដិគ្គណ្ហតុ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ៕

ប្រែ : 
បពិត្រលោកទាំងឡាយ ដ៏ចំរើន ថ្ងៃនេះជាថ្ងៃមាឃបុណ្ណមី មកដល់ព្រមហើយ ប្រកបដោយ មាឃនក្ខឫក្ស មានព្រះចន្ទពេញវង់ ប្រាកដ សេចក្តីពិតថា កាលនោះព្រះ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ប្រថាប់ នៅក្នុងវេឡុវ័ន កលន្ទកនិវាបស្ថាន សំដែងនូវ ឱវាទប្បាតិមោក្ខ ធ្វើវិសុទ្ធិ ឧបោសថចំពោះ ពួកភិក្ខុ ១២៥០អង្គ សុទ្ធតែព្រះខីណា ស្រពទាំងអស់ ក្នុងប្រជុំ សាវ័កប្រកបដោយ អង្គ៤ វេលារសៀល ថ្ងៃពេញបូណ៌មី ខែមាឃ ។
មួយវិញទៀត សម្តេចព្រះលោកនាថ ជាម្ចាស់នៃយើង ទ្រង់ប្រថាប់នៅ ក្នុងបាវាលចេតិយ ទ្រង់មានសតិ សម្បជញ្ញៈ ដាក់ចុះនូវព្រះ ជន្មាយុ សង្ខារថា កន្លងទៅបីខែ ទៀតរាប់តាំងពី ថ្ងៃនេះទៅ តថាគត នឹងបរិនិព្វាន ក្នុងគំរប់ ព្រះជន្មាយុ ៨០ឆ្នាំគត់ លុះទ្រង់ដាក់ ព្រះជន្មាយុ សង្ខារហើយ ក៏កើតញាប់ញ័រ ផែនដី ។
ព្រោះហេតុនោះ ឥឡូវនេះ យើងខ្ញុំទាំងឡាយ ពេលដល់ថ្ងៃ មាឃបុណ្ណមី ជានក្ខត្តសម័យ ប្រហែលដូច មាឃនក្ខត្តសម័យ កាលនោះ ក៏រលឹកដល់ នូវកាលទាំងពីរ នោះរបស់ព្រះដ៏ មានព្រះភាគ ទើបមកប្រជុំគ្នា ក្នុងទីនេះ ធ្វើបូជាចំពោះ ព្រះរតនត្រ័យ ដោយគ្រឿងសក្ការៈ បូជា ទាំងឡាយ មានទៀន ធូប កម្រងផ្កា ជាដើមនេះ បពិត្រព្រះ ដ៏មានព្រះភាគ ដ៏ចំរើន សូមព្រះ ដ៏មានព្រះភាគ ព្រមទាំង ព្រះសង្ឃសាវ័ក សូម្បីបរិនិព្វាន ហើយជាយូរអង្វែង សូមទទួល នូវគ្រឿង សក្ការៈ ទាំងឡាយនេះ ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់យើងខ្ញុំ ទាំងឡាយ អស់កាលជាយូរ អង្វែងទៅហោង ៕



ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


« កាលដែលព្រះអង្គយាងចុះពីតាវត្តិង្ស »

ឥទានាយំ ភន្តេ អស្សយុជបុណ្ណមី មហាបវារណាកាលោ សម្បត្តោ តថាគតស្ស ទេវោរោហន កាលសទិសោ ហោតិ ។
អថខោ ភគវា អម្ហាកំ ទេវលោកំ គច្ឆន្តោ សត្តមេ វស្សេ តាវត្តិង្ស ភវនេ មាតុគុណមារម្ភ អភិធម្មកថំ កថេន្តោ តត្ថ វស្សំ ឧបេមិ ។
សោ តេមាសច្ចយេន វុដ្ឋវស្សេ សសសំវច្ឆេរេ អស្សយុជបុណ្ណមាយំ ទេវោរោហនសមយេន វិវិធំ ឥទ្ធឹ វិកុព្វេត្វា មនុស្សលោកំ អាគមិ ។
តស្មា មយំ សព្វេ ឥធ សមាគតា តស្ស តក្កាលសទិសំ អនុស្សរន្តោ ឥមេហិ ទីបធូបមាលាទីហិ សក្ការេហិ ច បូជំ ករិម្ហា ធម្មេហិ ច សាធុ ភន្តេ ភគវា ឥមេ អម្ហាកំ ទុគ្គតបណ្ណាការភូតេ បដិគ្គណ្ហតុ សាសនស្ស វិរោចនត្ថាយ ច អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។

ប្រែ : 
បពិត្រព្រះករុណទាំងឡាយ ដ៏ចំរើន កាលឥឡូវនេះ ជាថ្ងៃ ពេញបូណ៌មី ខែអស្សុជ ជាមហាបវារណា កាលមកដល់ហើយ ប្រហែលដូចកាល ដែលព្រះតថាគតយាងចុះ ចាកទេវលោក ពិតព្រោះថា កាលនោះព្រះដ៏មានព្រះភាគ ជាអម្ចាស់នៃយើង ទាំងឡាយ ស្តេចយាងឡើងទៅឋានទេវលោក សម្តែងអភិធម្មកថា ប្រារព្ធមាតុគុណ ឰដ៏ពិភពតាវត្តិង្ស ក្នុងវស្សាជា គម្រប់ប្រាំពីរ គម្ពីរ ស្តេចគង់ចាំវស្សា ក្នុងឋានតាវត្តិង្សនោះ ។ លុះកន្លង ៣ខែហើយ ព្រះដ៏មានព្រះភាគ ចេញវស្សារួចហើយ ទ្រង់ធ្វើឫទ្ធិ ផ្សេងៗ ក្នុងទេវោរោហន សម័យថ្ងៃពេញ បូណ៌មី ខែអស្សុជ ឆ្នាំថោះ ហើយស្តេចចុះ មកកាន់ឋានមនុស្សលោកវិញ ។ ព្រោះហេតុនោះ កាលឥឡូវនេះ ខ្ញុំព្រះករុណា ទាំងឡាយ មកជួបជុំគ្នា ក្នុងទីសន្និបាតនេះ ដោយសេចក្តី រលឹកនូវកាលនោះ របស់ព្រះដ៏មានព្រះភាគ បានធ្វើបូជាដោយសក្ការៈ ទាំងឡាយមាន ប្រទីប ធូប ទៀន កម្រងផ្កា ជាដើមផង បូជាដោយធម៌ផង បពិត្រព្រះដ៏មាន ព្រះភាគដ៏ចំរើន សូមព្រះអង្គ ទទួលនូវគ្រឿង បណ្ណាការទាំងនេះ ដែលជាទុគ្គត បណ្ណាការរបស់ ខ្ញុំព្រះករុណា ទាំងឡាយ ដើម្បីការរុងរឿង នៃសាសនាផង ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះករុណា ទាំងឡាយផង អស់កាលជាអង្វែង ទៅហោង ៕



ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


មយំ ភន្តេ ឥមំ(ឧបោសថាគារំ) ការេត្វា ឧបោសថប្បវារណាទិសង្ឃកម្ម ករណត្ថាយ ចាតុទ្ទិសស្ស ភិក្ខុសង្ឃស្ស ទេម សាធុ ភន្តេ ភិក្ខុសង្ឃោ ឥមំ(ឧបោសថាគារំ) បដិគ្គណ្ហតុ មាតាបិតុទីនំ គុណវន្តានំ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
ទុតិយម្បិ ...........................................................។
តតិយម្បិ ...........................................................៕
ប្រែ : 
បពិត្រព្រះគម្តែងសង្ឃដ៏ចំរើនអើយ យើងខ្ញុំទាំងឡាយ បានចាត់ ចែង ធ្វើនូវ(រោងសំរាប់ធ្វើនូវឧបោសថ)នេះ ហើយសូមវេរប្រគេន ដល់ភិក្ខុសង្ឃ ដែលមកអំពីទិសទាំង៤ ដើម្បីប្រយោជន៍ដល់កិរិយា ធ្វើនូវសង្ឃកម្ម​ មានឧបោសថកម្ម និងបវារណា កម្មជាដើម បពិត្រគម្តែង សង្ឃដ៏ចំរើន សូមព្រះភិក្ខុសង្ឃទទួលយក​នូវ(រោង សំរាប់ធ្វើ នូវឧបោសថ)នេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខគ្រប់ប្រការ ដល់លោកអ្នក ដ៏មានគុណទាំងឡាយ មានមាតាបីតាជាដើមផង ដល់យើងខ្ញុំទាំងឡាយផង អស់កាល ជាយូរអង្វែងទៅហោង។ អស់វារៈពីរដងផង។ អស់វារៈពីរដងផង៕

ឈ្មោះសេនាសនៈទាំងឡាយមានជាអាទិ៍ ៖
- ឥមំ សាលំ
: នូវសាលានេះ
- ឥមំ កុដិ
: នូវកុដិតូចនេះ
- ឥមំ វច្ចកុដិ
: នូវបង្គន់នេះ
- ឥមំ កប្បិយកុដិ
: នូវកប្បិយកុដិនេះ
- ឥមំ វិហារំ
: នូវកុដិធំនេះ
- ឥមំ ឧបដ្ឋានសាលំ
: នូវសាលាសំរាប់ប្រជុំគ្នាធ្វើទាននេះ


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


ឧកាស ជលបរិច្ចត គីរីបុព្វំ ភិក្ខុតាវត្តិង្សេ បុគ្គល ពុទ្ធរូបំ ចេតិយំ កត្វា អាហារភោជនំ ផលាផលំ បុប្ផាសំ បុទុមំ បូជាមិ ។
ទុតិយម្បិ ...........................................................។
តតិយម្បិ ...........................................................៕

(ប្រសិនបើគ្មានផ្កានានា ដូចជាផ្កាឈូកជាដើម នោះត្រង់ពាក្យថា «បុប្ផាសំ បុទុមំ» សូមកុំបញ្ចេញវាចា ។


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


អំពីការដាស់ដើមថ្នាំ
ចាស់បូរាណលោកច្រើននិយម នៅពេលផ្សំថ្នាំ ដែលយកចេញមកអំពីប្រទាល សំបក ដើម ឬស របស់រុក្ខជាតិ នានា...... ទៅរំងាស់ដាំពិសា លោកតែងតែសូត្រអាគមដាស់ថ្នាំជាមុនសិន ទើបមានប្រសិទ្ធិភាព។ ទាក់ទិននឹង ការផ្សំថ្នាំនេះ លោកមានគាថា ចាប់ពីចេញដំណើរទៅរកថ្នាំ រហូតដល់ពេលផ្សំថ្នាំជាស្រេច ដែលមានគាថា ដូចតទៅ៖
ទី០១ : គាថាចេញទៅរកថ្នាំ
ឱម្មៈ ស្តេចពិធ្យាធរ អញ្ជើញស្តេចចេញចរ លីលា ទៅរកថ្នាំ ៚<សូត្រ៧ចប់>
ឱម្មៈ ស្តេចពិធ្យាធរ អញ្ជើញស្តេចចេញចរ សិទ្ធីស្វាហៈ ៚<សូត្រ៧ចប់>

ទី០២ : គាថាសូត្រពេលរកឃើញដើមថ្នាំ
ឱម្មៈ ស្តេចពិធ្យាធរ អញ្ជើញទេវតា លីលាចុះទៅមកអោយថ្នាំ ឱម្មៈសែប មហាសែប សិទ្ធីស្វាហៈ ៚<សូត្រ៧ចប់>

ទី០៣ : គាថាដាស់ដើមថ្នាំ
នមោតស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ៚<សូត្រ៣ចប់>
សក្កត្វា ពុទ្ធរតនំ ឱសថំ ឧត្តមំ វរំ ហិតំទេវមនុស្សានំ ពុទ្ធតេជេន សោត្ថិនា នស្សន្តុ បទ្ទវា សព្វេ ទុក្ខា វូបសមេន្តុតេ។
សក្កត្វា ធម្មរតនំ ឱសថំ ឧត្តមំ វរំ បរិឡោហូសមនំ ធម្មតេជេន សោត្ថិនា នស្សន្តុ បទ្ទវា សព្វេ ភយា វូបសមេន្តុតេ។
សក្កត្វា សង្ឃរតនំ ឱសថំ ឧត្តមំ វរំ អាហុនេយ្យំ បាហុនេយ្យំ សង្ឃតេជេន សោត្ថិនា នស្សន្តុ បទ្ទវា សព្វេ រោគា វូបសមេន្តុតេ។ ៚<សូត្រ៧ចប់>

ទី០៤ : គាថាដាស់ថ្នាំ
០១:
ឱម្មៈ ដាស់ មហាដាស់ ទើបគ្រូប្រើអញ ដាស់ព្រះដើមថ្នាំ ឱម្មៈសិទ្ធីស្វាហៈ ៚<សូត្រ៧ចប់>
០២:
ពុទ្ធំ រតនំ សក្កត្វា ឱសថំ ឧត្តមំវរំ ធម្មំ រតនំ សក្កត្វា ឱសថំ ឧត្តមំវរំ សង្ឃំ រតនំ សក្កត្វា ឱសថំ ឧត្តមំវរំ ៚<សូត្រ៧ចប់>
០៣:
ឱម្មៈ កក្រើកមហាកក្រើក កក្រើកទាំងទឹក កក្រើកទាំងដី កក្រើកទាំងព្រៃ ព្រឹក្សា កក្រើកទាំង ចក្រវាឡា កក្រើកទាំងមហាប្រឹថពី ឱម្មៈសិទ្ធីស្វាហៈ ៚<សូត្រ៧ចប់>
០៤:
ឱម្មៈ ដាស់កឹង មហាដាស់កាំង ដាស់មាគវំ អញ្ជើញអ្នកហោង គ្រូអើយ មកជួយដោះទុក្ខ មហាជនផងរ៉ា ៚<សូត្រ៧ចប់>
០៥:
ឱម្មៈខ្ញុំស្រែក ឱម្មៈខ្ញុំហៅ ឱម្មៈកំចាត់ ឱម្មៈកំចាយ កំចាយជំងឺចេញឆ្ងាយ កំចាយសព្វរោគ ចេញទៅ ឱម្មៈសិទ្ធីស្វាហៈ ៚<ហៅប្រទាល ឬដើមថ្នាំ សូត្រ៧ចប់>
០៦:
ឱម្មៈសែបមហាសែប ឱម្មៈដាស់មហាដាស់ ទើបគ្រូប្រើអញដាស់ដើមថ្នាំតូច អំពីកំពូលភ្នំ ទើប គ្រូប្រើអញដាស់ដើមថ្នាំធំ អំពីកំពូលភ្នំព្រះសុមេរុ៍ ឱម្មៈឆាប់ ប្រញាប់ណាគ្រូអើយឯហិមម ៚<សូត្រ៧ចប់>
០៧:
ឱម្មៈសែបមហាសែប ឱម្មៈដាស់មហាដាស់ ទើបគ្រូប្រើអញដាស់ដើមថ្នាំតូច អំពីកំពូលភ្នំ ទើបគ្រូប្រើអញ ឱ្យដាស់ថ្នាំនេះ ណាកំចាត់ជំងឺរោគា វិនាស្សន្តិ ៚<សូត្រ៧ចប់>
០៨:
ឱម្មៈ ដាស់កឹងមហាដាស់កឹង ឱម្មៈដាស់កាំងមហាដាស់កាំង ដាស់ព្រះដើមថ្នាំ អធិដ្ឋានមិ ៚<សូត្រ៧ចប់>
០៩:
ឱម្មៈ កក្រើកមហាកក្រើក កក្រើកទាំងមើម កក្រើកទាំងដើម កក្រើកទាំង សំបក ឱម្មៈសិទ្ធីស្វាហៈ ៚<ដាស់ប្រទាល សូត្រ៧ចប់>
១០:
ឱម្មៈ សែបមហាកសែប ទើបគ្រូប្រើអញ សែបប្រទាលទាំងគុម្ព អាគមពេញ ទាំងខ្លួន ឱម្មៈសិទ្ធីស្វាហៈ ៚<ដាស់ប្រទាល សូត្រ៧ចប់>

ដកស្រង់ចេញពីសៀវភៅ:   ក្បួនសិល្ប៍សាស្រ្តខ្មែរបូរាណ


នមោ.................«៣ចប់»

ឧកាស (អហំ) មយំ ភន្តេ ឥមានិ បដិមារូបានិ តំ ភគវន្តំ ធរមានកំ វិយ មញ្ញមានា កាយេន វា វាចាយវា មនសា វា អភិបូជយា(មិ)ម ឥមំ........ឧទកំ សាធុ នោ ភន្តេ ភគវា សុចិរ បរិនិព្វុតោបិ ឥមំ សក្ការំ បដិគ្គណ្ហតុ មាតាបិតុ គរុទីនញ្ចេវ ញាតិកានញ្ច អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
ទុតិយម្បិ ...........................................................។
តតិយម្បិ ...........................................................៕

បញ្ជាក់ : ពីបុរាណលោកថា៖ «ឥមំ អាហារបិណ្ឌបាតំ សបរិក្ខារំ» តែប៉ុណ្ណោះ។ ត្រង់ « ឥមំ ....... ឧទកំ » បើមានអ្វីដាក់ថ្វាយ សូមឲ្យថាពាក្យនោះ តែម្តងនៅត្រង់ចន្លោះបន្ទាប់ ឥមំ ហើយពាក្យថា ឧទកំ(=ទឹក) ត្រូវតែដាក់ហើយថាជានិច្ច​ ។ ឯពាក្យទាំងនោះមានជាអាទិ៍ ៖
- បុប្ផគន្ធ វិលេបនំ
: ព្រះស្ងោយភួង ឬ បាយភួង
- ផលាផលំ
: ផ្លែឈើនានា
- មធុំ
: ទឹកឃ្មុំ
- ផាណិតំ
: ទឹកអំពៅ
- តាលោទកំ
: ទឹកត្នោត
- បណីតភត្តំ
: អាហារប្រណិត
- វឌ្ឍមានញ្ច
: បាយសី
- តិចីវរំ
: ត្រៃចីវរ
- សេនាសនំ
: អាសនៈ
- ឧទកំ
: ទឹក (ត្រូវថាជានិច្ច)
- ឆត្តមេវច
: ឆ័ត្ររួត
- ធជ្ជបដាកមេវច
: ទង់រលក


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


នមោ.................«៣ចប់»

ឧកាស ទីបញ្ច ធធូបមាលំ គន្ធញ្ច បុប្ផញ្ច ឧទ្ឃារបូជំ កត្វា វ ពុទ្ធំ នរទេវសេដ្ឋំ អមល ធម្មញ្ច បជោតភូតំ អនុត្តរំ សង្ឃគណញ្ច ទណ្ឌំ បសាទចិត្តេន អភិបូជយាមិ មយ្ហំ មាតាបិតុនំ ច សញាតិកានំ សុខាយ អត្ថាយ ចិរំ ហិ តត្ថំ ៕


(ថ្វាយបង្គំម្តង)៕

ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


០១.
បពិត្រព្រះគុណព្រះករុណ
គង់អាសនាដ៏ថ្កើងថ្កាន
ស័ក្តិសមរម្យទមមេត្តាបាន
នាំរឿងនិទានឥតមានខ្លះ ។
០២.
ឧិះឱព្រះគុណថ្លៃបរិសុទ្ធ
ជាសាវ័កពុទ្ធព្រះជាម្ចាស់
ទ្រង់ប្រោសប្រទានធម៌ច្បងច្បាស់
តាមពុទ្ធដីកាព្រះទេសនា ។
០៣.
ញ៉ាំងចិត្តសន្តានសត្វនានា
ដែលមានអវិជ្ជានិងតណ្តា
កិលេសរួមរឹតឥតឧបមា
បានភ្លឺជ្រះថ្លាទាំងប្រុសស្រី ។
០៤.
គឺគុណអានុភាពព្រះករុណ
ទ្រង់ត្រាស់ទេសនាប្រោសប្រណី
តាមពុទ្ធភាសិតបទបាលី
បានជាសេចក្តីដោយបរមត្ថ ។
០៥.
ញែកដោយសណ្ឋានតាមថ្នាក់ធម៌
ធម៌ណាដែលល្អមានសង្កាត់
វែកញែកដោយឡែកគ្មានវិបត្តិ
ពិរោះពេកពិតឥតសង្សស័យ ។
០៦.
ហេតុតែព្រះគុណចេះឆ្លាស់ឆ្លៀត
ធម៌ណាចង្អៀតចេះកែខៃ
ញែកចែកបានច្បាស់អស់សង្ស័យ
បញ្ញាទន់ខ្ចីគង់ស្តាប់បាន ។
០៧.
ពិរោះសាច់ធម៌ដ៏ប្លែកៗ
ពិរោះពន់ពេកគ្រប់សន្តាន
ទោះបីអ្នកល្ងង់គង់ភ្ញាក់ប្រាណ
បានរស់សាច់ធម៌ផ្អែមប្រៀបគ្មាន។
០៨.
នាកាលសម្តេចព្រះភគវា
ស្តេចគង់ធម្មាប្រោសប្រទាន
ព្រះធម៌នាំសត្វទៅនិព្វាន
រាប់ម៉ឺនសែនលានស្ទើរគ្មានសល់។
០៩.
ព្រះអង្គប្រោសសត្វសព្វសកល
បានលុះមគ្គផលសល់តិចគ្នា
ម្លេះកាលសម្តេចព្រះភគវ័ន្ត
កន្លងរយពាន់ឆ្នាំនានា ។
១០.
នៅតែសាវ័កព្រះឈ្នះមារ
ទេសនាធម្មាពិរោះក្រៃ
មិនមែនសាវ័កអង្គឯណា
គឺព្រះករុណាទេសន៍ថ្មីៗ ។
១១.
បញ្ចប់ឯវំសង្ខេបខ្លី
យើងខ្ញុំប្រុសស្រីស្តាយណាស់ណា
មិនទាន់អស់ចិត្តនឹងសាច់ធម៌
ចង់ឃាត់អង្វរមិនហ៊ានថា ។
១២.
ឃើញនឿយព្រះកាយព្រះករុណ
សូមសាធុកាចប់សេចក្តី
ហត្ថខ្ញុំទាំងគូផ្ចង់ប្រណម្យ
លើកឡើងបង្គំគុណកែវបី
១៣.
ព្រះពុទ្ធព្រះធម៌ព្រះសង្ឃថ្លៃ
សូមបានសិរីដូចប្រាថ្នា
ខ្ញុំសូមខមាទោសទាំងឡាយ
ក្រែងឆ្គងដោយកាយឬវាចា
នៅមានគ្រោតគ្រាតក្នុងធម៌ណា
ដូចមានគាថាចប់ហើយហោង ៕
(រួចចាប់សូត្រ   ឧទ្ទមង្គេន ...................ភ្លាមតែម្តង)


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


Contact Form

Name

Email *

Message *

Powered by Blogger.