ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

ឥទានាយំ ភន្តេ វិសាខបុណ្ណមី កាលោ សម្បត្តោ តស្ស អម្ហាកំ ភគវតោ តកាលសទិសេន នក្ខត្តេន យុត្តោ បាតុភវិ ។
តថា ហិខោ អម្ហាកំ លោកនាយកោ សោណ សំវច្ឆរេ វិសាខបុណ្ណមីយំ សុក្រវារេ គព្ភានិក្ខមនំំ បត្វា ច កក្កុដេ វិសាខបុណ្ណមីយំ ពុទ្ធវារស្មី សព្វញ្ញុតំ បត្វា ច សប្បេ វិសាខបណ្ណមីយំ អង្គារេ បរិនិព្វានំ បត្វា ច អហោសិ ។
តស្មា មយំ សព្វេ តំ តំ តស្ស នក្ខត្តសមយំ អនុស្សរន្តោ ឥធ សមាគតា ឥមេហិ ទីបធូបមាលាទីហំ សក្ការេហិ ច បូជំ ករោម ធម្មេហិ ច សាធុ ភន្តេ ភគវា សុចិរប្បរិនិព្វុតោបិ ឥមេ អម្ហាកំ ទុគ្គតបណ្ណាការភូតេ បដិគ្គណ្ហតុ សាសនស្ស ឋិរត្ថាយ ចេវ អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ៕

ប្រែ : 
បពិត្រព្រះករុណា ទាំងឡាយ ដ៏ចំរើន កាលឥឡូវនេះ ជាថ្ងៃពេញបូណ៌មី ខែពិសាខ មកដល់ហើយ ប្រកបដោយ នក្ខត្តសម័យ ដូចសម័យ របស់ព្រះដ៏ មានព្រះភាគ ជាម្ចាស់នៃ យើងនោះប្រាកដ ។
ត្បិតថា​ព្រះលោក នាយកជាម្ចាស់ នៃយើង កាលទ្រង់ ប្រសូត្រ ចាកគភ៌ ព្រះមាតា ក្នុងថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នោះក្តី ត្រាស់ដឹង សព្វញ្ញុត្តញ្ញាណ ក្នុងថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា នោះក្តី ទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្យាញ់ នោះក្តី មានហើយដោយពិត ។
ព្រោះហេតុនោះ កាលឥឡូវនេះ យើងខ្ញុំទាំងឡាយ រលឹកនូវនក្ខត្ត សម័យនោះៗ របស់ព្រះអង្គ ទើបនាំគ្នាមកជួបជុំ ក្នុងទីនេះ ធ្វើបូជាដោយ គ្រឿងសក្ការៈ ផ្សេងៗមាន ប្រទីប ទៀន ធូប និង កម្រងផ្កា ជាដើមផង បូជាដោយធម៌ផង ។
បពិត្រព្រះដ៏ មានព្រះភាគ ដ៏ចំរើន សូមព្រះដ៏មាន ព្រះភាគ ដែលទ្រង់ បរិនិព្វានហើយ សូម្បី​អស់កាល ជាយូរអង្វែង ហើយក្តី សូមព្រះអង្គ ទទួល នូវគ្រឿង បណ្ណាការ ទាំងនេះ ដែលជាទុគ្គត បណ្ណាការ របស់យើងខ្ញុំ ទាំងឡាយ ដើម្បីធ្វើឲ្យ សាសនារុងរឿង ស្ថិតស្ថេរទៅផង ដើម្បីជាប្រយោជន៍ និងសេចក្តីសុខផង ដល់យើងខ្ញុំទាំងឡាយ អស់កាល ជាយូរអង្វែង ទៅហោង ៕



ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.