ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

ទើបអញ្ជើញព្រះភូមិរាជា អ្នកតែងធានាព្រះធរណីបាន បពិត្រអ្នកកើយ ខ្ញុំស្មោះស្មាន សូមអ្នកយាត្រាហោះថ្កាន ដល់ស្ថានយើងខ្ញុំឆាប់រ៉ា យើងខ្ញុំបំរុង ប្រដាប់ស្រេចស្រាប់ មានទាំងអាហារចំណី ត្បិតលោក ............. រៀបមង្គល ធ្វើនូវ ............ នេះនៃ សូមភូមិ សូមដី កុំបីអ្នកខានយាត្រា បពិត្រអ្នកកើយ អញ្ជើញឆាប់រ៉ា យើងរៀបក្រយា ឲ្យអ្នកសែបសោយ ត្បិតយើងធ្វើការមុន ក្រោយក្រែងភ្លេច ក្រែងធ្លោយ កុំបីអ្នកយកទោសា សូមយាងអញ្ជើញ អ្នកមក ឆាប់រ៉ា អ្នកកើយមកយកក្រយាអាហារចំណី សារពើជាថ្មីត្រកាលទុកនៅ សោយស្រេចស្តេចចរយាត្រាចេញទៅ សូមពរជយាអ្នកនៅដល់លោក ........... គ្រប់ប្រាណ សូមបានស្បើយទុក្ខរោគភ័យចង្រៃស្មោះស្មាន ស្រឡះពីប្រាណ ឥតមានមន្ទឹល សូមបានស្បើយទុក្ខ ពីថ្ងៃនេះទៅមុខសូមឲ្យបានសុខ ដូច សេចក្តី បំណងដែលលោកអ្នកឧទ្ទិសសច្ចា ប្រាថ្នាប្រាកដហោង ៕

អញ្ជើញព្រះភូមិទិសទាំង ៨
ទើបអញ្ជើញព្រះភូមិទិស
....................
រាជាសព្វាយ
ទើបអញ្ជើញព្រះភូមិទិស
....................
រាជាព្រះចន្ទតារា
ទើបអញ្ជើញព្រះភូមិទិស
....................
រាជាអ្នកមានលក្ខិណា
ឯហិៗមម អាគច្ឆន្តុ ភុញ្ជន្តុ ស្វាហាយៈ ៕
បញ្ជាក់ : 
ត្រង់ចន្លោះ .............. ខាងលើនេះ ត្រូវដាក់ឈ្មោះទិស ម្តងមួយ ទិសក៏បាន ឬម្តងពីរ ទិសក៏បាន៕
ឧទាហរណ៍ : 
(បូណ៌  អគ្នេយ៍ ) (ទក្សិណ  នីរតី ) (បស្ចឹម ពាយព្យ ) (ឧត្តរ ឦសាន្ត ) ។
បន្តពីនេះ សូមអញ្ជើញសូត្រតាមចេះទៅចុះ ។ អាចជា អាកាសដ្ឋា មង្គលចក្កវាឡ, សព្វេ, ឥមិនា, យំកិញ្ចិ........។ល៕

ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.