ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

ទី០១ : បាណតិបាត មានអង្គ ៥
១.
បាណោ
សត្វមានជីវិត
២.
បាណសញ្ញិតា
សេចក្តីដឹងថាសត្វមានជីវិត
៣.
វធកចិត្តំ
គិតនឹងសម្លាប់
៤.
ឧបក្កមោ
ព្យាយាមនឹងសម្លាប់
៥.
តេនមរណ
សត្វស្លាប់ដោយព្យាយាមនោះ

ទី០២ : អទិន្នាទាន មានអង្គ ៥
១.
បរបរិគ្គហិតំ
ទ្រព្យដែលម្ចាស់គេហួងហែងរក្សា
២.
បរបរិគ្គហិតសញ្ញិតា
សេចក្តីដឹងថាទ្រព្យមានម្ចាស់របស់គេ ហួងហែងរក្សា
៣.
ថេយ្យចិត្តំ
គិតនឹងលួច
៤.
ឧបក្កមោ
ព្យាយាមនឹងលួច
៥.
តេន ហរណំ
លួចបានមកដោយព្យាយាមនោះ

ទី០៣ : កាមេសុមិច្ឆាចារ មានអង្គ ៤
១.
អគមនីយដ្ឋានំ
ស្រ្តីដែលមិនគួរនិងគបរក គឺស្រីដែលមានគេហួងហែងរក្សា
២.
តស្មីសេវនចិត្តំ
គិតនឹងសេពនូវមេថុនធម្មនិង ស្រ្តីនោះ
៣.
ឧបក្កមោ
ព្យាយាមនិងសេពនូវមេថុនធម្ម
៤.
មគ្គេនមគ្គបដិបាទនំ
ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា

ទី០៤ : មុសាវាទ មានអង្គ ៤
១.
អតថំវត្ថុ
វត្ថុមិនពិត
២.
វិសំវាទនចិត្តំ
គិតនឹងពោលឲ្យខុស
៣.
តជ្ជោវាយាមោ
ព្យាយាមនឹងពោលឲ្យខុស
៤.
បរស្សតទត្ថវិជាននំ
ញ៉ាំងអ្នកដ៏ទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ

ទី០៥ : សុរាមេរយ មានអង្គ ៤
១.
មជ្ជនីយវត្ថុ
វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានឹងមេរ័យ
២.
បាតកម្យតាចិត្តំ
គិតបំរុងនឹងផឹក
៣.
តជ្ជោវាយាមោ
ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ
៤.
តស្ស បានំ
បានផឹកនូវទឹកស្រវឹងនោះឲ្យកន្លងបំពង់ក ចូលទៅ ។

កាលបើ ឧបាសក ឧបាសិកា ប្រព្រឹត្តឲ្យកន្លងនូវសិក្ខាបទណាៗ លុះត្រាតែព្រម ដោយអង្គក្នុងសិក្ខាបទនោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយ អង្គ នោះក៏មិនបានឈ្មោះថា កន្លងនូវសិក្ខាបទនោះៗទេ៕

ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.