
ដើម្បីឆ្លើយតប ទៅនឹងការរស់នៅដ៏ទាន់សម័យ នៃការអភិវឌ្ឍន៍ជឿនលឿន មិនថាបុរស-ស្រ្តីឡើយ ចាំបាច់ត្រូវ តែចាប់យកឱកាស ដ៏សមស្របមួយ ក្នុងការជ្រើស រើសជំនាញដ៏ជាក់លាក់ សម្រាប់ខ្លួនឯងផ្ទាល់ក៏ដូចជាការពង្រឹងសមត្ថ ភាពរបស់ខ្លួន ដើម្បីឲ្យមានលក្ខណៈល្អប្រសើរ ចំពោះជីរវភាពរស់នៅប្រចាំថ្ងៃ
និងទៅអនាគត។ ជាការពិតណាស់ គ្រប់ ជំនាញទាំងអស់សុទ្ធតែមានសារៈសំខាន់ និងមានលក្ខណៈ ពិសេសរៀងៗខ្លួន
ដូចនេះជំនាញចម្អិនម្ហូបក៏ដូចគ្នាដែរ។ សព្វ ថ្ងៃនេះជំនាញចម្អិន ម្ហូបគឺពិតជាមានសារៈសំខាន់សម្រាប់សង្គមគ្រួសារ និងការប្រកបអាជីវកម្មសម្រាប់ ចិញ្ចឹម ជីរវិត។
ជំនាញចម្អិនម្ហូប យើងអាចនិយាយបានថាជាសិល្បៈមួយដែលមានបែបបទ នៃការសិក្សា ងាយស្រួល
ឬក៏អាច និយាយបានថាមើលគេធ្វើម្តង និងអាចធ្វើខ្លួនឯង បាន។ ជាងនេះទៅទៀត ជំនាញចម្អិនម្ហូប
ក៏មានទីផ្សារការងារ ដ៏ទូលំទូលាយផងដែរ ដូចជានៅតាមភោជនីយដ្ឋាន សណ្ឋាគារ ឬតាមផ្ទះជាដើម។ ប៉ុន្តែអ្វីដែលចាំបាច់ បំផុតនោះគឺ ការបំពេញតម្រូវការនៅក្នុងក្រុមគ្រួសារតែម្តង ។
ជាមួយនឹងតម្រូវការ និងភាពចាំបាច់ខាងលើនេះ នាយកដ្ឋានគ្រប់គ្រងសមិទ្ធ ផលការងារសង្គម
បានរៀបចំ សៀវភៅ វិជ្ជាមេផ្ទះ នេះឡើង តាមរយៈ ការស្រាវជ្រាវ ដើម្បីទុកជាឯកសារ និងការលើកទឹកចិត្តសម្រាប់លោក លោកស្រី អ្នកនាង កញ្ញា ដែលខិតខំចំណាយពេលវេលាដ៏មានតម្លៃ
តស៊ូរៀនសូត្រជារៀងរហូតមក។ ម្យ៉ាងទៀត ការរៀបចំមេរៀននេះមានមុខម្ហូបខ្លះ យើងមិនអាចថ្លឹងគ្រឿងផ្សំបាន
ព្រោះ មនុស្សយើងម្នាក់ៗ សុទ្ធតែបរិភោគទៅតាម ចំណង់ចំណូលចិត្តខុសៗគ្នា ។
ដូចនេះអ្នករៀបរៀងមិនអាចកំណត់ តាមបំណងរបស់មនុស្សគ្រប់គ្នាបានឡើយ គឺគ្រាន់តែរៀបរៀងទុកធ្វើជា មគ្គុទ្ទេសក៍
ដែលជាលំនាំបែបបទងាយៗ សម្រាប់ អ្នកសិក្សា និងអាស្រ័យលើភាពប៉ិនប្រសប់ និងភាពឆ្លាតវៃរបស់អ្នក ចម្អិនផ្ទាល់តែ ប៉ុណ្ណោះ
។
៙ សេចក្តីថ្លែងអំណរគុណ ៚
នាយកដ្ឋានគ្រប់គ្រងសមិទ្ធផលការងារសង្គមនៃ គ្រឹះស្ថាន ចំរើនម៉ាយក្រូ ហ្វាយនែន លីមីធីត មានសេចក្តី សោមនស្សជាពន់ពេក ដែលត្រូវបាន លោក ប្រធាននាយកប្រតិបត្តិ ផ្តល់ឱកាសក្នុងការចងក្រងបង្កើតសៀវភៅ វិជ្ជាមេផ្ទះ ដែលជាស្នាដៃមួយដ៏មានតម្លៃ សម្រាប់រក្សាទុកប្រើប្រាស់នៅក្នុងគ្រឹះស្ថាន និងផ្តល់ជូន សិស្សានុសិស្ស ឬសិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ។
សូមយកឱកាសដ៏បវរនេះ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ យ៉ាងជ្រាលជ្រៅ ចំពោះ មាតាបិតា គ្រូឧបជ្ឈាយាចារ្យ ញាតិមិត្ត លោកគ្រូ អ្នកគ្រូ បុគ្គលិករួមការងារ និងថ្នាក់ដឹកនាំទូទាំងប្រទេស ជាពិសេសលោកគ្រូ សួន សុភា ដែល លោកបាន លះបង់នូវកម្លាំងកាយ និងកម្លាំងចិត្ត មិនគិតពីការនឿយហត់លំបាកក្នុងការផ្តល់ជា គំនិតយោបល់ដល់ នាយកដ្ឋានគ្រប់គ្រងសមិទ្ធផលការងារសង្គម ក្នុងគោលបំណង ធ្វើយ៉ាងណាឲ្យសៀវភៅ វិជ្ជាមេផ្ទះ បានលេចចេញ ជារូបរាងឡើងជាស្ថាពរ។ ម្យ៉ាងវិញទៀតលោកគ្រូក៏ផ្តល់ឱកាសជាពិសេសឲ្យ នាយកដ្ឋានគ្រប់គ្រងសមិទ្ធផលការងារ សង្គម ធ្វើការកែលម្អ និងរៀបរៀងសារជាថ្មីនូវសៀវភៅ វិជ្ជាមេផ្ទះ
ដែលមានការខ្វះខាតនៅឡើយ។ ជាថ្មីម្តងទៀត នាយកដ្ឋានគ្រប់គ្រងសមិទ្ធផលការងារ សង្គម ក៏សូមអរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលិករបស់ ចំរើន និងបុគ្គលិករួមការងារ ដែលបានជួយជ្រោមជ្រែង និងផ្តល់យោបល់ក្នុងកិច្ចការនេះ។
ជាចុងបញ្ចប់នេះ យើងខ្ញុំក៏មិនភ្លេចសូមអភ័យទោស អំពីសំណាក់លោកអ្នក ចេះដឹង ទាំងឡាយនូវកំហុសឆ្គង មួយចំនួន កើតឡើងដោយអចេតនា ដែលបណ្តាលមកពីការខ្វះចន្លោះ។ នាយកដ្ឋានគ្រប់គ្រងសមិទ្ធផលការងារសង្គម នឹងរង់ចាំនូវការរិះគន់បែបស្ថាបនា ដើម្បីជួយឲ្យសៀវភៅនេះកាន់តែមានប្រយោជន៍ សម្រាប់ គ្រឹះស្ថាន និងសាធា រណជន ដែលជាដៃគូប្រើប្រាស់ ។
ភ្នំពេញ ថ្ងៃទី ខែ ឆ្នាំ២០១៤
រៀបចំដោយ : កញ្ញា កុល សុវណ្ណារ៉ា
កែរសម្រួលដោយ : លោក គង់ រ័ត្ននា
កែរសម្រួលដោយ : លោក គង់ រ័ត្ននា
Source | CHAMROEUN Microfinance Limited # Social Training
Post a Comment