
១.
|
សូមថ្វាយបង្គំ ព្រះសម្ពុទ្ធ
|
ប្រសើរបំផុត ក្នុងលោកា
|
ជាគ្រូនៃមនុស្ស
និងទេព្តា
|
ទ្រង់ត្រាស់ទេសនា
ប្រដៅសត្វ
|
|
|
ចង្អុលឲ្យដើរ ផ្លូវកណ្តាល
|
មាគ៌ាត្រកាល អាចកំចាត់
|
|
ទុក្ខភ័យចង្រៃ
ឲ្យខ្ចាយបាត់
|
អាចកាត់សង្សា រៈទុក្ខបាន។
|
|
|
|
|
|
|
|
|
|
|
|
|
២.
|
សាសនាព្រះអង្គ នៅសព្វថ្ងៃ
|
សត្វមាននិស្ស័យ ពីបុរាណ
|
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន
|
កាន់តាមលំអាន បានក្តីសុខ
|
|
|
ឥតមានសុខណា ស្មើក្តីស្ងប់
|
បញ្ចប់ត្រឹមសុខ ឃ្លាតចាកទុក្ខ
|
|
តាំងពីលោកនេះ ទៅមុខ
|
ក្តីសុខនឹងមាន ព្រោះធម៌ស្ងប់។
|
|
|
|
|
|
|
|
|
|
|
|
|
៣.
|
ខ្ញុំសូមបង្គំ ឆ្ពោះព្រះធម៌
|
ព្រះសង្ឃបវរ ទាំងគ្រប់សព្វ
|
រួមជាត្រៃរ័ត្ន គួរគោរព
|
ជាម្លប់ត្រជាក់ នៃលោកា
|
|
|
ព្រះរូបព្រះធាតុ នៃព្រះពុទ្ធ
|
វិសុទ្ធតាងអង្គ ព្រះសាស្តា
|
|
សូមគុណត្រៃរ័ត្ន ជួយខេមរា
|
ឲ្យបានសុខា តរៀងទៅ៕
|
ដកស្រង់ចេញពីសៀវភៅ:
គិហិប្បតិបត្តិ ឃរាវាសធម៌
៚
Post a Comment