ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

០១.
អហំតាំងស្មារតី
ឱនសិរសីថ្វាយបង្គំ
ព្រះពុទ្ធោជាធំ
គង់មជ្ឈិមជាកណ្តាល ។
០២.
មានអង្គអរហន្តា
គង់ទិសាសព្វៗកាល
ព្រះទ័យត្រេកត្រអាល
ប្រោសប្រទានធម៌ទេសនា ។
០៣.
ព្រះសារីបុត្រចាំ
គង់ខាងស្តាំព្រះសាស្តា
ព្រះអានន្ទបច្ឆិមា
គង់ខាងក្រោយព្រះអង្គស្មោះ។
០៤.
ព្រះមោគ្គល្លានណា
គង់ឧត្តរាឆ្វេងចំពោះ
ព្រះកោណ្ឌញ្ញត្ថេរនោះ
គង់ទិសបូព៌ចំព្រះភ័ក្រ្ត។
០៥.
ព្រះគវម្បព្រះកស្សត្ថេរ
គង់នៅឯពាយ័ព្យជាក់
ព្រះឧបាលីថេនថេរៈ
គង់នីរតីនៃព្រះអង្គ ។
០៦.
ព្រះកស្សប្បត្ថេរ
គង់នៅឯអគ្នយ៍ត្រង់
រាហុលបុត្រព្រះអង្គ
គង់នៅត្រង់ទិសឦសាន្ត ។
០៧.
បើអ្នកណាបានដឹងយល់
ព្រះពុទ្ធមង្គលគួរឲ្យបាន
ទន្ទេញទុកក្នុងប្រាណ
ប្រឹងសិក្សាថ្វាយបង្គំ ។
០៨.
បាលីលោកពោលថា
បើអ្នកណាខំផ្ចិតផ្ចង់
លំអុតលំឱនអង្គ
កុំឲ្យបង់ធម៌ប្រពៃ ។
០៩.
ជ្រះសោករោគាពាធ
ឧត្បាតវៀសវាងវៃ
ភ័ន្តភាំងភៀសភិតភ័យ
ឥតមមោះមៃមកបៀតបាន។
១០.
សួស្តីជ័យជំនះ
មានតេជៈរក្សាប្រាណ
ឥតអ្វីមកបៀតបាន
រៀងរួចដល់និព្វានហោង ។

(ថ្វាយបង្គំម្តង)៕

ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.