ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

០១.
ខ្ញុំសូមរំលឹកគុណ
សរសើរបុណ្យព្រះជិនស្រី
កាលស្តេចចាប់បដិ
សន្ធីផ្ទៃព្រះមាតា ។
០២.
បវរព្រះកន្លោង
មាតាហោងឆ្នាំរកា
នាខែអាសាឍណា
ថ្ងៃព្រហស្បតិ៍ពេញបបូណ៌មី ។
០៣.
នាកាលពោធិសត្វ
ប្រសូត្រថ្វាត់ចេញចាកខ្មី
នៅក្នុងឆ្នាំចនៃ
ខែវិសាខពេញបូណ៌ជ្រះ ។
០៤.
ថ្ងៃសុក្រឯថ្ងៃត្រង់
ខំតម្រង់ចិត្តឱ្យណាស់
ទន្ទេញឲ្យចាំច្បាស់
ថ្វាយបង្គំយកបុណ្យទៅ ។
០៥.
នាកាលពោធិសត្វ
ស្តេចទ្រង់កាត់ព្រះទ័យគិត
ទ្រង់ចេញព្រះផ្នួសពិត
ឆ្នាំថោះខែអាសាឍហោង។
០៦.
ថ្ងៃព្រហស្បតិ៍សំដី
ពេញបូណ៌មីជាក់ជាម្តង
ឲ្យអស់ទាំងអ្នកផង
ដឹងកំណើតព្រះពោធិ។
០៧.
នាកាលពោធិសត្វ
ទ្រង់បានត្រាស់ឆ្នាំរកា
ថ្ងៃពុធប្រាកដណា
ខែវិសាខពេញបូណ៌មី ។
០៨.
នាកាលពោធិញ្ញាណ
ចូលនិព្វានឆ្នាំម្សាញ់
នាខែវិសាខពេញ
បូណ៌មីថ្ងៃអង្គារ ។
០៩.
ត្រូវទាំងយាមអង្គារ
ខំឧស្សាហ៍សូត្ររៀនរក
ទន្ទេញឲ្យចាំយក
ថ្វាយបង្គំបានបុណ្យណាស់។
១០.
ព្រោះហេតុដឹងកំណើត
ព្រះអង្គកើតនោះជាក់ច្បាស់
ទាំងបួសទាំងបានត្រាស់
ទាំងចូលព្រះនិព្វានហោង៕

(ថ្វាយបង្គំម្តង)៕

ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.