Latest Post

ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

មយំ ភន្តេ ឥមានិ តណ្ឌុលានិ (សបរិក្ខរានិ) ឥធា នេត្វា សង្ឃស្ស ទេម សាធុ ភន្តេ សង្ឃា ឥមានិ តណ្ឌុលានិ (សបរិក្ខរានិ) បដិគ្គណ្ហតុ មាតាបិតុនំ គុណ វន្តានំ ច ស ញាតិកានំ អម្ហាកំ ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
ទុតិយម្បិ ...........................................................។
តតិយម្បិ ...........................................................៕
ប្រែ : 
បពិត្រព្រះគម្តែងសង្ឃដ៏ចំរើនអ្ហើយ យើងខ្ញុំទាំងឡាយ បាននាំនូវអង្ករ (និងបរិក្ខារ) ទាំងឡាយនេះ មកដំកល់ទុក ក្នុងទីនេះ ហើយសូមវេរ ប្រគេនដល់ ព្រះសង្ឃ ។ បពិត្រព្រះគម្តែង សង្ឃដ៏ចំរើន សូមព្រះសង្ឃ ទទួលយកនូវ អង្ករ (និងបរិក្ខារ) ទាំងឡាយនេះ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ គ្រប់ប្រការ ដល់អ្នកដ៏ មានគុណទាំងឡាយ មាន មាតា និងបិតាជាដើមផង ដល់គ្រូឧបជ្ឈាយាចារ្យ ទាំងឡាយផង ដល់ញាតិ ទាំងឡាយផង ដល់យើងខ្ញុំ ព្រះករុណាទាំងឡាយផង អស់កាលជា អង្វែងទៅហោង ។ អស់វារៈពីរដងផង ........។ អស់វារៈបីដងផង ........៕



ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


មយំ ភន្តេ សទ្ធាបសន្នា ឥធ អារាមេ (........) ករណត្ថាយ ឥមានិ ហិរញ្ញបុប្ផានិ ឥធានេត្វា សង្ឃស្ស បវារេម ។
សាធុ ភន្តេ សង្ឃោ វិនយានុរូបំ កប្បិយការកស្ស ហត្ថេ ឋបិតានិ ឥមានិ ហិរញ្ញបុប្ផានិ បដិជានាតុ មាតាបិតាទីនំ គុណវន្តានញ្ច អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ៕
ទុតិយម្បិ ...........................................................។
តតិយម្បិ ...........................................................៕
ប្រែ : 
បពិត្រព្រះគម្តែង សង្ឃដ៏ចំរើនអើយ យើងខ្ញុំទាំងឡាយ មានសទ្ធាជ្រះថ្លា បាននាំមកនូវ ផ្កាហិរញ្ញវត្ថុ ទាំងឡាយ​នេះ ចំនួន ........ សូម បវារណាចំពោះ ព្រះសង្ឃ ដើម្បីកសាង (..........) ក្នុងវត្តនេះ ។
បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃទទួលដឹងឮ នូវផ្កាហិរញ្ញវត្ថុ ទាំងឡាយនេះ ចំនួន........ ដែលយើងខ្ញុំ ទាំងឡាយ បានទុកដាក់ហើយ ក្នុងដៃនៃ កប្បិយការកៈ ដ៏សមគួរ ដល់វិន័យ ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ គ្រប់ប្រការ ដល់លោកអ្ន ដ៏មានគុណ ទាំងឡាយ មានមាតា បិតា ជាដើមផង ដល់យើងខ្ញុំ ទាំងឡាយផង អស់កាល ជាយូរអង្វែង ទៅហោង។ អស់វារៈពីរដងផង។ អស់វារៈបីដងផង៕

ចំណាំ  :  ត្រូវបញ្ចូលបាលីឈ្មោះវត្ថុ ដែលត្រូវកសាងត្រង់ កន្លែងក្នុងរង្វង់ ក្រចក និងចំនួន បច្ច័យ ឬ វត្ថុត្រង់ចុចៗ ក្រោយពាក្យ ចំនួន.....៕


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


មយំ ភន្តេ ឥមំ កឋិនចីវរំ សានិសំសំ សង្ឃស្ស ទេម សាធុ ភន្តេ សង្ឃោ ឥមំ កឋិនចីវរំ សានិសំសំ បដិគ្គណ្ហតុ កឋិនំ អត្ថរិតុំ មាតាបិតាទីនំ គុណវន្តានញ្ច អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
ទុតិយម្បិ ...........................................................។
តតិយម្បិ ...........................................................៕
ប្រែ : 
បពិត្រព្រះសង្ឃ ដ៏ចំរើន យើងខ្ញុំទាំងឡាយ សូមវេរនូវ កឋិនចីវរនេះ ព្រមទាំងអានិសង្ស លាភប្រគេន ដល់ព្រះសង្ឃ ។ បពិត្រព្រះសង្ឃ ដ៏ចំរើន សូមព្រះសង្ឃ មេត្តាទទួលយក នូវកឋិនចីវរ នេះ ព្រមទាំង អានិសង្សលាភ ដើម្បីក្រាលកឋិនចុះ ដើម្បីសេចក្តី ចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកដ៏មាន គុណទាំងឡាយ មានមាតា និងបិតាជាដើមផង ដល់យើងខ្ញុំ ទាំងឡាយផង អស់កាលជាអង្វែងទៅហោង ៕


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេម សាធុ ភន្តេ សង្ឃោ ឥមានិ ខាទនីយភោជនីយាទីនិ បដិគ្គណ្ហតុ មាតាបិតាទីនំ គុណវន្តានញ្ញ អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។
ទុតិយម្បិ ...........................................................។
តតិយម្បិ ...........................................................៕


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


នមោ......................«៣ចប់»
អយំ នោ ភន្តេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ ឧប្បទិតោ មាតាបិតុ អាទិកេ គុណវន្តេ ឧទ្ទិស្ស ឥមំ សង្ឃភត្តំ (បើសង្ឃទានធម្មតា) ឬ មត្តកភត្តំ (បុណ្យ ៧ថ្ងៃ ឬ១០០ថ្ងៃ) សបរិក្ខារំ ពុទ្ធប្បមុខស្ស សង្ឃស្ស ទេម តេ គុណវន្តាទយោ ឥមំ សង្ឃភត្តំ ឬ មត្តកភត្តំ សបរិក្ខារំ អត្តនោ សន្តកំ វិយ មញ្ញមានា អនុមោទន្តុ អនុមោទិត្វាន យថិច្ឆិត សម្បត្តីហិ សមិជ្ឈន្តុ សព្វទុក្ខា បមុញ្ចន្តុ ឥមិនា​ និសន្ទេន ។
ទុតិយម្បិ ...........................................................។
តតិយម្បិ ...........................................................៕

(នេះសំរាប់បួនអង្គឡើង)


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


ឥទានាយំ ភន្តេ វិសាខបុណ្ណមី កាលោ សម្បត្តោ តស្ស អម្ហាកំ ភគវតោ តកាលសទិសេន នក្ខត្តេន យុត្តោ បាតុភវិ ។
តថា ហិខោ អម្ហាកំ លោកនាយកោ សោណ សំវច្ឆរេ វិសាខបុណ្ណមីយំ សុក្រវារេ គព្ភានិក្ខមនំំ បត្វា ច កក្កុដេ វិសាខបុណ្ណមីយំ ពុទ្ធវារស្មី សព្វញ្ញុតំ បត្វា ច សប្បេ វិសាខបណ្ណមីយំ អង្គារេ បរិនិព្វានំ បត្វា ច អហោសិ ។
តស្មា មយំ សព្វេ តំ តំ តស្ស នក្ខត្តសមយំ អនុស្សរន្តោ ឥធ សមាគតា ឥមេហិ ទីបធូបមាលាទីហំ សក្ការេហិ ច បូជំ ករោម ធម្មេហិ ច សាធុ ភន្តេ ភគវា សុចិរប្បរិនិព្វុតោបិ ឥមេ អម្ហាកំ ទុគ្គតបណ្ណាការភូតេ បដិគ្គណ្ហតុ សាសនស្ស ឋិរត្ថាយ ចេវ អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ៕

ប្រែ : 
បពិត្រព្រះករុណា ទាំងឡាយ ដ៏ចំរើន កាលឥឡូវនេះ ជាថ្ងៃពេញបូណ៌មី ខែពិសាខ មកដល់ហើយ ប្រកបដោយ នក្ខត្តសម័យ ដូចសម័យ របស់ព្រះដ៏ មានព្រះភាគ ជាម្ចាស់នៃ យើងនោះប្រាកដ ។
ត្បិតថា​ព្រះលោក នាយកជាម្ចាស់ នៃយើង កាលទ្រង់ ប្រសូត្រ ចាកគភ៌ ព្រះមាតា ក្នុងថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នោះក្តី ត្រាស់ដឹង សព្វញ្ញុត្តញ្ញាណ ក្នុងថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា នោះក្តី ទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្យាញ់ នោះក្តី មានហើយដោយពិត ។
ព្រោះហេតុនោះ កាលឥឡូវនេះ យើងខ្ញុំទាំងឡាយ រលឹកនូវនក្ខត្ត សម័យនោះៗ របស់ព្រះអង្គ ទើបនាំគ្នាមកជួបជុំ ក្នុងទីនេះ ធ្វើបូជាដោយ គ្រឿងសក្ការៈ ផ្សេងៗមាន ប្រទីប ទៀន ធូប និង កម្រងផ្កា ជាដើមផង បូជាដោយធម៌ផង ។
បពិត្រព្រះដ៏ មានព្រះភាគ ដ៏ចំរើន សូមព្រះដ៏មាន ព្រះភាគ ដែលទ្រង់ បរិនិព្វានហើយ សូម្បី​អស់កាល ជាយូរអង្វែង ហើយក្តី សូមព្រះអង្គ ទទួល នូវគ្រឿង បណ្ណាការ ទាំងនេះ ដែលជាទុគ្គត បណ្ណាការ របស់យើងខ្ញុំ ទាំងឡាយ ដើម្បីធ្វើឲ្យ សាសនារុងរឿង ស្ថិតស្ថេរទៅផង ដើម្បីជាប្រយោជន៍ និងសេចក្តីសុខផង ដល់យើងខ្ញុំទាំងឡាយ អស់កាល ជាយូរអង្វែង ទៅហោង ៕



ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌ ៚


Contact Form

Name

Email *

Message *

Powered by Blogger.