Latest Post

ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងពត៌មានវិទ្យា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន ការបណ្តុះបណ្តាល កិច្ចការគណនេយ្យ កិច្ចការរដ្ឋបាល កិច្ចការហិរញ្ញវត្ថុ ក្បូនសិល្ប៍សាស្ត្រ គតិលោក គហិបដិបត្តិ ចម្រៀងតន្ត្រី-សម័យបូរាណ ច្បាប់និងប្រតិបត្តិតាម ជំនឿខ្មែរបូរាណ ទំនាយខ្មែរបូរាណ ទីផ្សារ និងទំនាក់ទំនង ប្រវត្តិសាស្រ្ត ពន្ធគយ-ពន្ធដារ ពិធីកម្មខ្មែរបូរាណ ពិធីបុណ្យពុទ្ធសាសនិក មហាសង្រ្កាន្ត មីក្រូហិរញ្ញវត្ថុ រឿងប្រលោមលោក រឿងព្រេងនិទាន វិជ្ជាផ្សេងៗ វិជ្ជាមេផ្ទះ សវនកម្មផ្ទៃក្នុង សិល្បៈ ចម្លាក់ គំនូរ សំណង់ សិល្បៈនិងអក្សរសាស្រ្ត សូចនករ សួនកំណាព្យ អំពីខ្ញុំ ឱសថខ្មែរបូរាណ

ន មោ ពុទ្ធា យ ម ករោ ពុទ្ធ លក្ខណំ ម ទុក្ខំ កុសលាធម្មា
យ ទ្ធាពុ មោ ន អរហំ សម្មាសម្ពុទ្ធោ សុគតោ ភគវា ។
ន មោ ពុទ្ធា យ អ ករោ ធម្ម លក្ខណំ អ អនិច្ចំ អកុសលាធម្មា
យ ទ្ធាពុ មោ ន អរហំ សម្មាសម្ពុទ្ធោ សុគតោ ភគវា ។
ន មោ ពុទ្ធា យ ឧ ករោ សង្ឃ លក្ខណំ ឧ អនត្តា អព្យាកតាធម្មា
យ ទ្ធាពុ មោ ន អរហំ សម្មាសម្ពុទ្ធោ សុគតោ ភគវា តិ ៕


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


០១
ឧកាសអហំរីយើងខ្ញុំ
ឱនបង្គំប្រណមនឹក
សូមទាន់ព្រះធម្មិក
ស្តេចចេញលើកព្រះសាសនា។
០២
ព្រះធម៌ប្រាំបីម៉ឺន
បួនពាន់ច្រើនក្រៃណាស់ណា
នៅអង្គព្រះតថា
ព្រះសាសនាអម្ចាស់ថ្លៃ។
០៣
ព្រះអង្គអាសូរសត្វ
លំបាកក្តាត់ណាស់សព្វថ្ងៃ
តើនចេញចាកឆាប់វៃ
យាងព្រះបាទចេញប្រោសសត្វ។
០៤
ខ្ញុំសូមសេចក្តីសុខ
រួចពីទុក្ខរួចពីភ័យ
សូមទានព្រះម្ចាស់ថ្លៃ
សូមបានទាន់ហែព្រះអង្គ។
០៥
នមោពុទ្ធាយៈ
លើកដៃដាក់លើសិរសា
បង្គំគុណមាតា
គុណបិតាទាំងពីរពង្ស។
០៦
ពុទ្ធាស្តេចទ្រង់ធម៌
យសោតសល់ព្រះសិរអារ្យ
មេត្រីស្រីសម្មា
ចាំសាសនាប្រាំបីម៉ឺន។
០៧
គុណព្រះកុមេរុរាជ
មានអំណាចលើលោកា
គង់ចាំព្រះសាសនា
សូមក្សត្រាទ្រង់ឈ្វេងយល់។
០៨
មើលអស់និស្ស័យសត្វ
ណាប្រតិបត្តិនឹកដើមដល់
សូមលោករំពឹងយល់
សូមកុសល់ឲ្យសុខសាន្ត។
០៩
សូមរួចចាកស្រេកឃ្លាន
កុំបីមានចង្រៃរោគ
ឱ!អស់គ្នាយើងអើយ
កុំព្រងើយខំរៀនយក។
១០
ព្រះធម៌ពុទ្ធពន្លក
ស្តេចយាងមកលើកសាសនា
មនុស្សសត្វផងលិចលង់
ខំហែលក្នុងទីជលសារ។
១១
ខំហែលពុំរួចណា
សូមក្សត្រាជួយចម្លង
ឈ្មោះណាដែលតាំងធម៌
សូមបានដល់សុខសួគ៌ផង។
១២
ពិតជានឹងបានឆ្លង
ដល់និព្វានប្រាកដហោង៕


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


ពួកយើងអ្នកសាសនា
ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆព្វណ្ណរង្សី
គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។
ផ្សាយចេញពីព្រះកាយទ្រង់
រុងរឿងឫទ្ធិរង្សប្រសើរបវរ
ឆ្វៀលឆ្វាត់ឆើតឆាយល្អ
ទាំងប្រាំមួយពណ៌ស្រស់សោភា ។
កំណើតនៃព្រះរស្មី
កើតបានដោយបារមីនៃព្រះភគវា
ព្រះអង្គធ្វើទានឥតរួញរា
កាលដែលនៅជាព្រះពោធិសត្វ ។
១-រស្មីពណ៌ខៀវនោះណា
កាលឆ្កៀលនេត្រាដោយទ្រង់ចិត្តកាត់
ឲ្យទានដល់ឥន្ទព្រាហ្មណ៍ពិត
កាលនៅជាក្សត្រនាមស្រីភិរាស្ត្រ ។
២-រស្មីពណ៌លឿងភ្លឺថ្លា
កាលដែលទ្រង់អារសាច់ផែធ្វើមាស
បិទពុទ្ធរូបភ្លឺឱភាស
ព្រះឥន្ទជាងមាសក្រុងវយបណ្ឌិត ។
៣-រស្មីក្រហមនោះណា
កាលព្រះមាតាពស់ខាំស្លាប់ពិត
បុទុមស៊ូប្តូរជីវិត
អារបេះដូងពិតធ្វើថ្នាំមាតា ។
៤-រស្មីពណ៌សសុទ្ធសាធ
កាលជាព្រះបាទវេស្្សន្តរក្សត្រ
ឲ្យដំរីសល្អសោភា
ដល់ព្រាហ្មណ៍ប្រាថ្នាយកពោធិញ្ញាណ។
៥-រស្មីពណ៌ដូចជើងហង្ស
កាលមាតាទ្រង់យក្សចាប់យកបាន
វិទ្យាធរអារសាច់ប្រាណ
ឲ្យយក្សសាមាន្យស៊ីប្តូរជីវិត​ ។
៦-រស្មីពណ៌ផ្លេកពណ្ណរាយ
កើតជាទន្សាយទ្រង់សោមបណ្ឌិត
ឲ្យទានសាច់ឈាមជីវិត
ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។
សរុបរស្មីពណ៌ខៀវលឿងក្រហម
សហង្សបាទព្រមចាំងផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការ
ទាំងចាស់កុមារចូរចាំទុកអ្ហើយ៕


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


ឧកាស ន មោ មេ ប្រុងប្រាយស្រាយថា អហំ ខ្លួនខ្ញុំនេក្ខម្មសទ្ធា ឱន អង្គកាយាវន្ទាសព្វថ្ងៃ ពុទ្ធោ ភគវា ខ្ញុំបង្គំគុណព្រះពុទ្ធមានបុណ្យបីពួកនោះនៃ ខ្ញុំបង្គំគុណព្រះពុទ្ធមានបុណ្យបីពួកនោះនៃ ខ្ញុំបង្គំគុណព្រះធម៌មានបុណ្យ បីពួកនោះនៃ ខ្ញុំបង្គំគុណព្រះសង្ឃមាន បុណ្យបីពួកនោះនៃ ។ ភិក្ខុឥន្ទត្ថេរ នាមសូបិនធម្មចារី ចិត្តត្រេកអរមមៃរំពៃ គិតគុណសទ្ធា រកធម៌ឲ្យបានកុសល ដំកល់ជាគុណបុណ្យបារមីតា តាំងដើមនាមនោះនៃ មាតាថ្លាថ្លៃឲ្យនាមនោះ ណា ក្នុងបទបាលីកែខៃស្រាយថា ដួងកែវជីវាក្នុងផ្កាឧទុម្ពរ។ ខ្ញុំសរសើរសីល គុណបារមី ជួយជូនគុណជាតិណា ចិត្តខ្ញុំត្រេកអរគន់គិតសព្វថ្ងៃ ខ្ញុំរៀន ឲ្យបាន ដូចយើងសាងស្ពានទៅសួគ៌ាល័យ គុណព្រះរតនត្រ័យឱបក្រុងរក្សា។
សុបដិបន្នោ   ពុទ្ធោ   ភគវាតិ   ។
សុបដិបន្នោ   ធម្មោ   ភគវាតិ   ។
សុបដិបន្នោ   សង្ឃោ   ភគវាតិ   ។
ខ្ញុំព្រះករុណា សូមក្រួញក្រាបប្រណិប័តន៍ សូមកបនូវសីលសច្ចំ ជាសីមាកិល សីលទៀងពេកពិត និងសីលខន្តី ដោយក្តីសុច្ចរិត សូមសីលមកឋិតរៀងរាល់ ជាតា សូមព្យាយាមកុសលតែងតាមដោយដានធម្មាមកជួយយោងស្រង់ក្នុង អង្គកាយា រស្មីជ្រះថ្លារក្សាឲ្យសុខ ព្រះធម៌មានគុណច្រើន៤ពាន់៨ម៉ឺនជួយឲ្យ ចាកទុក្ខ ឲ្យរួចពីភ័យសព្វថ្ងៃឲ្យសុខ ព្រះគុណអើយចាកទុក្ខដល់សួគ៌និព្វាន ។ ទាំងគុណព្រះសង្ឃ១៤កងទ្រង់សីលថ្កើងថ្កាន សូមជួយស្រោចស្រង់ទ្រទ្រង់ ជាស្ពាន សូមសុខសព្វឋាននិព្វាន បរលោក លោកីយ៍។ គុណសីលទាំង១០ បរិបូណ៍គ្រាន់គ្រប់ ទ្វត្តឹសបារមី សូមឲ្យបានភពគ្រប់សីលនោះនៃ គុណសីល ម្ចាស់ថ្លៃឱបក្រុងរក្សា។ ឧធ្ធោសមោឆេត្វា គុណព្រះសមោធាន៦អង្គជាប្រាណ ថិតក្នុងសាសនា ឆពណ្ណរង្សីរស្មីជ្រះថ្លា ភ្លឺផ្លេកអស្ចារ្យរក្សាយើងខ្ញុំ។ ឧឧ ព្រះបល្ល័ង្គរ័ត្ន អអ ព្រះបល្ល័ង្គរ័ត្ន មម ព្រះបល្ល័ង្គរ័ត្ន នន ព្រះបល្ល័ង្គរ័ត្ន គុណព្រះបល្ល័ង្គរ័ត្ន កាលអង្គព្រះពុទ្ធគង់ឈ្នះមារ នៃពលមារច្រើនពេក សញ្ជែកផែនដី តេជៈបារមីបំភ័យពលមារ សូមទាន់ព្រះអង្គជៀងជួយទ្រទ្រង់ យើងខ្ញុំនេះណា។  ទសសីមា   លំ   វា   ឱ    ធ    ក    កាយ   គុណព្រះ សីមាទាំង១០ទិសាជារនាំងបាំងកាយ ទោះទាំងសត្រូវថិតនៅជិតឆ្ងាយ ព្រះ សីលទាំងឡាយផាត់ផាយឲ្យសុខ ។   ពុទ្ធ   ម   ឧ   អ    ល  ជីវិកាយសប្បាយសុខុំ ព្រះបាទកំផែងកែវពាន់ជុំ   រត្តិនិត្តិ   យំ   វា។    ធម្ម   ម ឧ   អ   ល   ជីវិកាយសប្បាយសុខុំ ព្រះបាទកំផែងកែវពាន់ជុំ   រត្តិនិត្តិ   យំ វា។ សង្ឃ   ម   ឧ    អ    ល   ជីវិកាយសប្បាយសុខុំ ព្រះបាទកំផែងកែវពាន់ជុំ វត្តិនិត្តិ  យំ    វា   ។ សូមជ្រកពឹងពួនលាក់ខ្លួនជីវាឲ្យបានសុខា សូមឆ្លងវាលបី វាលនោះក្រក្រៃហៅវាលបែកផ្សែង។   ឧ   អ    ម    ក    ត    ត   ក្នុងកោដិព្រះកំផែងកែវសោត សូមជួយតាក់តែងជាម្កុដិគ្រប់គ្រង។  សេ   តិ   ន   មេ   តិ   តិ   ទឹកសេពមន្តគុណលិខិតស្ថិតមន្ត គុណមាតាទន្ទឹមពេញឱរា  ធ  នា  ទ្វា  ធ  រក្សាជួយជាកំលាំង ។   សត្តអសត្តិ   ឧពោជ្ឈំ   ក   ក   ការំ   ព្រះសត្តិប្បដ្ឋាន   និនំ ។ គុណធ្ងន់ពុទ្ធំ៧អង្គាហ្វឹកហ្វឺនប្រដៅនៅក្នុងកាយា ដឹងគ្រប់ក្តីណាការអ្វីគ្មានសល់។ សូមថ្វាយវាចាចិត្តត្រង់ឋិតតាម ថ្នល់ក្នុងវង្ស កុសលខ្វាយខ្វល់រក្សា  ឧកាស  អហំ  អញខ្ញុំថ្វាត់ថ្វាយបង្គំ ប្រណម្យវន្ទា សូមបុណ្យបារមីសិរីសុខា ឫទ្ធីពលា ជយា តេជៈ សូមបុណ្យបារមីអំពី ព្រះពុទ្ធអម្បាលក្សត្រត្រាស់ត្រេចសម្រេចនិព្វាន ព្រះគុណអើយសូមទាន បារមីពាន់ជុំ។ ឧកាស  អហំ  អញខ្ញុំថ្វាត់ថ្វាយបង្គំប្រណម្យវន្ទា សូមបុណ្យ បារមីសិរីសុខា  ឫទ្ធីពលា  ជយា  តេជៈ  សូមបុណ្យបារមីអំពីព្រះធម៌ ទាំង៨ម៉ឺន៤ពាន់ព្រះធម្មខន្ត ព្រះបារមីតា ជួយឲ្យប្រាស់ចាកអកុសលទុក្ខា។  ឧកាស  អហំ  អញខ្ញុំថ្វាត់ថ្វាយបង្គំប្រណម្យវន្ទា សូមបុណ្យបារមីសិរីសុខា ឫទ្ធីពលា ជយោ តេជៈ សូមបុណ្យបារមីអំពីព្រះសង្ឃទាំង៨ម៉ឺន៤ពាន់នូវ ឫទ្ធីមន្តអគ្គសាវកា ព្រះអរហន្តា អរហន្តហោះធ្យាន បុណ្យបារមីមានវង្សដាន ស្ពានធំ ភគវាតិស្ស មានអង្គជាតិជាក់និព្វានសុខុំ សូមបារមីតា មករក្សាយើង ខ្ញុំព័ន្ធព័ទ្ធ ជិតជុំដូចសង្វារក្រឹសពេជ្រ សព្វញ្ញូភគវា ចតាទសអង្គានិព្វានប្រពៃ សូមបុណ្យបារមីជួយជ័យរក្សា ឱបក្រុងខ្ញុំណាដូចក្លោះសព្វធន ព្រះសូត្រ ព្រះវិន័យ ព្រះបិដកត្រៃម្ចាស់ថ្លៃមានបុណ្យ ព្រះអភិធម្មទើបតន់មុនី៧គម្ពីរជា សង្វារកងកោយ។ ទាំងគុណលេខយ័ន្ត គុណមន្តគាថា គុណព្រះអក្ខរា អក្សរទាំងឡាយ គុណព្រះបឋម៉ឺនបឋមំ មានច្រើនទេនតួ ជិតឆ្ងាយហៅ មេអបោ វាយោ កម្មកាយ គ្រូលោកទាំងឡាយ ឲ្យតាំងតួបី តួមួយជាឯក តួមួយជាទោ តួមួយជាត្រី តួទេនទាំងបីបូកហៅដកចេញ តួ៥ជាថ្ម ៨នគរ យុត្ថោនាំចេញ ៧តួដំបំបាំងបាត់វិញ លោតខ្វែងប្រដេញ បំភ័យទ្វារយ័ន្ត សឹងមានតេជៈ ដោយបារមីព្រះក្លាយជាទិព្វមន្ត ញាប់ញ័រដែនដី ទាំងថ្ម ព្រឹក្សព្រៃរន្ធត់ទោរទន់ បឋមំបឋម៉ឺន គុណនោះមានច្រើន ខ្ញុំសូមពឹងពួន បឋមំទ្រខ្លួនដូចខ្យល់ទ្រដី។ សូមបារមីព្រះ ខ្ញុំសូមឲ្យឈ្នះសត្រូវយប់ថ្ងៃ ដូចអាកាសគ្របដី៨សែនជាន់ជុំ ព្រះគុណជាធំរក្សាឲ្យសុខ។ សូមអស់ទេវតា សោឡសសួគ៌ាជួយជាទំនុក បារមីឥន្ទព្រហ្ម ព្រះយមរាជឲ្យសុខ ព្រះកាល មូលមកឲ្យសួស្តី ព្រះកបិលមហាព្រហ្មមានជាតិជាធំបង្កើតទឹកដី ចូលមករក្សា យើងខ្ញុំសព្វថ្ងៃបំពេញបារមីជាកំផែងគង្គា ព្រះពាយ ព្រះភិរុណ ព្រះអគ្គី មានគុណជាបន្ទាល់សាសនា រក្សាភូមិភពទាំង៥ ទេវាមូលមកជាតិជាកសិណ សាក្សី ទ្វាទសទេវាជាកូនព្រះកបិលមហាព្រហ្មថិតក្នុងចតុទ្វីប ថែទាំទឹកដី មូលមកឲ្យជ័យឈ្នះភ័យឧបទ្រព។ ទោះទាំងទេវា គ្រប់ទសទិសាសូមសុខ សាន្តសព្វ ៨ទេវាថិតទ្វារភូមិភព ទាំងគុណថ្ងៃយប់៧សូរិយា កេរាភូមិមូល មកជួបជុំសែសឹបទេវា សូមឲ្យជោគជ័យឈ្នះភ័យទុក្ខា ឲ្យសាធុការលាភធន យើងខ្ញុំ។  អអ   យូរ   មយំ   សំខតាំតឹ   លោកវិទូជិត្វា   នាងទេពធីតា   នាងចិត្តកុមារា   នាងចិត្តកុមារី  ជាមាតាបិតាទេវតាមមនុស្សសត្វ សូមគុណ ពាន់ព័ទ្ធក្រវ៉ាត់គ្រប់គ្រង ចតុធាត្តីគុណធ្ងន់ ពុទ្ធំជារនាំងខាងក្នុង ទាំងគុណ តួអង្គពុទ្ធខេត្តចេតិយ ទាំងគុណភាវនាព្រះអភិធម្ម៩អង្គ ព្រះវិន័យ៤បទ ព្រះកម្មដ្ឋានទាំងអណាប្រាណបី ផ្លូវវិបស្សណីព្រះធម្មឈាននៃ១៤បទ បូកនឹង៤៥ សូមជួយថែទាំជៀសចាកឲ្យផុតអកុសលសត្រូវ។  ឧឧ    កែកូវ   វិសុំវិសុំ    ឧ    អ   ន   មោ   គុណំ    សេដ្ឋោព្រះភគ្គនេស្ត្រ  ព្រះធាតុព្រះកែវ  ព្រះមាតុលី  ព្រះបារមីសូរ្យ  ព្រះវិស្សវណ្ណោ   ព្រះបរមពោធី  ព្រះភិធូរ   ព្រះភិធាយ   ព្រះកំចាយ  ព្រះនរាយណ៍   ព្រះគន្ធា   ទាំងម្តាយនាងភោគវត្តី   នាងពៃសាខា   នាងស្រីមហាមាយា  នាងកេសណី  អស្សបុប្ផា   អប្សរកញ្ញា  ព្រះមហាឥសី  ព្រះអរីយសង្ឃទ្រង់ពុទ្ធា ព្រះសារីរិកធាតុ  សុជាតិធីតា  ព្រះចូឡាមុនីកឹករុណានៃ   ព្រះពៃស្រមណ៍   ឧត្តកឹកាំ   ទាំងគុណបិតា  ព្រះចង្កូមរាជជាចតុទន្តាគុណា  ព្រះសុវណ្ណទាំងពាន់  ព្រះកោឥន្ទត្ថេរោ   ព្រះបិដកោ   ព្រះធាតុព្រះកែវ  ។   ន   មោ   ពុទ្ធ  ឧធោ   តិ   លក្ខញ្ញាណំ   តិ   សោ   មម  តំ  ព្រះត្រៃលក្ខញ្ញាណ   មានអង្គជាប្រាណដោយដានបីឃ្លា  ត្រៃសរណគមន៍   ត្រៃវេទ   ត្រៃភូមិ  ត្រៃយុត្ត  ត្រៃដា  ព្រះជ័យចេស្តា   ព្រះមហាកំសាន្ត   ទាំងគុណប៉ែតដាន មានទាំងអតិថេរ ត្រីនេត្រ សងហេរ ទាំងទើបប្រជុំមូលមកជួយជុំទាំងមហារំជួល ទាំងគុណចង្រ្កមប្រជុំមកមូល ទាំងគុណត្រកូលពុទ្ធខេត្តធម្មា គុណមគ្គ គុណផល គុណគិត ឲ្យយល់៨ពួកណា ថិតដោយសីលំតាំងមានមាត្រា គ្រប់ពួកនោះណា ទ្វត្តឹសបារមី សិរីគុណំ ព្រះតស្សថេរោ ព្រះពុទ្ធឃោសា អនុគុណំ ទាំងគុណព្រះមេរុ ព្រះសុមេរុរាជា មហាសមុត្តំ មហាមុនីសច្ចំគីរីវង្កត បរិពុទ្ធថ្មដា អនុលោម បត្តិលោមចែងចាំងសូរិយា បរិច្ឆេទធម្មា ទាំងគុណអ្នក ខ្ញុំបង្គំគុណម្ចាស់ថ្លៃ អើយមានបុណ្យ ព្រះគុណអើយ ទ្រទ្រង់៨ម៉ឺន៤ពាន់ គ្រប់គ្រង មូលមកឲ្យជ័យឲ្យពរមង្គលសួស្តី ជួយក្រុងរក្សាថិតដាសពាសណា ដូចក្រឡាផែនដី ជួយបិទជួយបាំង ពាសពាំងគ្រប់ទិសទីដូចមាសទិព្វថ្មី ៨សែនជាន់ជុំ ព្រះគុណជាធំរក្សាឲ្យសុខ នរូអ្នកណាខិតខំ ឧស្សាហ៍ រៀនគុណនេះបានចេះចាំ ជាក់ជៀងទាត់ទៀងមែនមានព្យាយាមសព្វប្រាណ សឹងសព្វពេលា អ្នកនោះស្មើបាន កាន់កែវ ហោះធ្យាន ដោយដានវិហារ នឹងបានលាភលោកចៀសចតុរាយបាយ បាបដ៏រាបភយា ទោះទុក្ខក្តីណា រលាយបានសុខ គុណជួយទ្រទ្រង់សព្វសត្រូវ ព្រាយផងពុំហ៊ានធ្វើទុក្ខ ទាំងអំពើធ្មប់អាបពុំហ៊ានឈរមុខ រោគាអួលចុកវិនស្សន្តិអសេសតោ សព្វបាបំ សព្វកម្មំ សព្វទុក្ខំ បមុញ្ចរេ ទុក្ខតិ និភូតិ ជានាតិ សុខិនិភូតិ និព្វានំ បរមំ សុខំ ៕ចប់៕


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


សិទ្ធមតុ សិទ្ធមតុ សិទ្ធមតុ ឥទំ ផលំ ឯតស្មឹ រតនត្តយស្មឹ សម្បសាទនចេតសោ សូមផលនៃចិត្តដែលជ្រះថ្លាក្នុងព្រះរតនត្រ័យនោះ ផលនេះ ចូរជាផលសំរេច ចូរជាផលសំរេច ចូរជាផលសំរេច ៕


ដកស្រង់ចេញពីសៀវភៅ:   គិហិប្បតិបត្តិ ឃរាវាសធម៌


Contact Form

Name

Email *

Message *

Powered by Blogger.